កីឡា
បាល់ទាត់កម្ពុជា សម្លឹងរកធនធានកីឡាករបន្ថែមជាពិសេស ១៨ ឆ្នាំ ឈានចូល ១៩ ឆ្នាំ
ការប្រកួតជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២២ បានបញ្ចប់ការប្រកួតទាំងស្រុងហើយ ត្រឹមល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ នៅទីលានមជ្ឈមណ្ឌលសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

ពានរង្វាន់ទាំង ២ប្រភេទអាយុនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ ដោយមានក្រុមមកពីសាលាបាល់ទាត់តម្រង់ ២៥រាជធានី-ខេត្ត និងក្លិបបាល់ទាត់នានានៅកម្ពុជា។ ក្នុងនោះផងដែរ យុវជនអាយុក្រោម ១៥ឆ្នាំ មានចំនួន ៣៧ក្រុម មកពីក្លិបចំនួន ១៤ និងសាលាតម្រង់ទិស ២៣ រាជធានីខេត្ត ខណៈយុវជនអាយុក្រោម ១៨ឆ្នាំ មានចំនួន ៣៩ ក្រុម មកពីក្លិបចំនួន១៤ និងសាលាតម្រង់ទិស ២៥រាជធានីខេត្ត។
ថ្លែងក្នុងពិធីបិទការប្រកួត លោក ឡា ឡៃ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាតំណាងលោក សៅ សុខា ប្រធានសហព័ន្ធ មានប្រសាសន៍ថា ស្របគ្នាទៅនឹងផែនការអភិវឌ្ឍយុវជនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកំពុងសម្លឹងរកធនធានកីឡាករបន្ថែមជាពិសេស ១៨ ឆ្នាំ ឈានចូល ១៩ឆ្នាំ។ ការរៀបចំប្រកួតនៅពេលនេះគឺជាចំនុចសំខាន់មួយនៅក្នុងចំណោមចំនុចសំខាន់ទាំង ១២ នៃចក្ខុវិស័យ បេសកម្មរបស់សហព័ន្ធបាល់ទាត់កម្ពុជា។
ផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ទាំង ១២ ចំណុចដែលសហព័ន្ធកីឡាបាល់ទាត់បានដាក់ចេញ មានទី១ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ២ ការអភិវឌ្ឍន៍ថ្នាល និងយុវជន, ៣ ការអភិវឌ្ឍន៍ប្រកួត, ៤ ការអភិវឌ្ឍន៍ក្រុមជម្រើសជាតិ, ៥ ការអភិវឌ្ឍន៍គ្រូបង្វឹក, ៦ ការអភិវឌ្ឍន៍អាជ្ញាកណ្ដាល, ៧ ការអភិវឌ្ឍន៍បាល់ទាត់ក្នុងសាល, ៨ ការអភិវឌ្ឍន៍បាល់ទាត់នារី, ៩ ការទទួលធ្វើជាម្ចាស់ផ្ទះ, ១០ ការអភិវឌ្ឍន៍ក្លិប, ១១ ការអភិវឌ្ឍន៍ការគ្រប់គ្រង រដ្ឋបាល និងនីតិកម្ម និងទី១២ ការអភិវឌ្ឍន៍ទីផ្សារ ព័ត៌មាន និងអ្នកគាំទ្រ។
ក្រោយឆ្លងកាត់ការប្រកួតអស់ជាង៥ខែ ទីបំផុតក្រុមម្ចាស់ជ័យលាភីត្រូវបានរកឃើញ ដោយជើងឯកអាយុក្រោម ១៨ឆ្នាំ បានទៅ U-18 វិសាខា ក្រោយយកឈ្នះ U-18 ភ្នំពេញក្រោន ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ស្របពេលដែលជើងឯកអាយុក្រោម ១៥ឆ្នាំ បានទៅលើ U-15 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) ក្រោយបានយកឈ្នះ U-15 សាលាតម្រង់ទិសខេត្តស្វាយរៀង ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៥-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។
បញ្ជាក់ថា ពានរង្វាន់ជ្រើសរើសជើងឯកយុវជនទាំង ២កម្រិតអាយុនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានក្លិប និងក្រុមមកពីគ្រប់សាលាតម្រង់ទិសបាល់ទាត់ ២៥រាជធានី-ខេត្ត ចូលរួមប្រកួត៕
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ