ព័ត៌មានអន្ដរជាតិ
ថៃទទួលស្គាល់ស្ថានភាពរាតត្បាតកូវីដ ១៩ ពេលនេះធ្ងន់ធ្ងរមិនធ្លាប់មាន ក្រោយរកឃើញថ្មី ១២១នាក់
មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ ១៩ របស់ប្រទេសថៃ CCSA នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានទទួលស្គាល់ថា ស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ ទូទាំងប្រទេស គឺធ្ងន់ធ្ងរជាងរលករាតត្បាតទី១ ទៅទៀត ក្រោយមនុស្ស ១២១នាក់ ត្រូវគេរកឃើញឆ្លងកូវីដថ្មី ក្នុងនោះ ៩៤នាក់ ឆ្លងក្នុងសហគមន៍ ពាក់ព័ន្ធការផ្ទុះនៅផ្សារបង្គារ ក្នុងខេត្តសាមុត សាខន។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យ CCSA បាននិយាយថា ចំនួនអ្នកឆ្លងក្នុងសហគមន៍ បានហក់ឡើងលើសមួយពាន់នាក់ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយលោកថែមទាំងប្រកាសថា ការរាតត្បាតពេលនេះ គឺធ្ងន់ធ្ងរខ្លាំងជារលករាតត្បាតលើកទី១ ដែលផ្ទុះកាលពីដើមឆ្នាំ។
កាលពីថ្ងៃអាទិត្យ មនុស្ស ១២១នាក់ បានឆ្លងកូវីដ ១៩ ក្នុងនោះ ៩៤នាក់ ជាឆ្លងក្នុងសហគមន៍ នាំឲ្យតួលេខឆ្លងសរុបកើនឡើង ៦១៤១នាក់ គឺកើនជិត ២០០០នាក់ ត្រឹមប៉ុន្មានថ្ងៃ បើធៀបទៅនិងតួលេខឆ្លងមុនផ្ទុះការរាតត្បាតនៅសាមុត សាខន ដែលមានត្រឹម ៤៣៣១នាក់។
មកទល់នឹងពេលនេះ ការរាតត្បាតចេញពីផ្សារបង្គារ នៅសាមុត សាខន បានរីករាលដាល់ដល់ ៣៨ខេត្ត/ក្រុង ទូទាំងប្រទេសនេះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
សន្តិសុខសង្គម៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល