Connect with us

ជីវិតកម្សាន្ដ

រឿងពីរយ៉ាងគត់ ចៀវៃ ទម្លាប់អនុវត្តជាប្រចាំ ដើម្បីរក្សាសម្រស់ឱ្យក្មេងជាងវ័យ

បានផុស

នៅ

ក្រោយពីសម្ដែងជាតួ ចៀវៃ ក្នុងខ្សែភាពយន្តភាគរឿង ព្រះនាងយ៉េយ៉េ តារាស្រី Ruby Lin ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីទស្សនិកជនទាំងនៅក្នុងប្រទេសចិន និងនៅអាស៊ី។ ក្រៅពីទេពកោសល្យសម្ដែងប៉ិនប្រសប់ ចៀវៃ ត្រូវមហាជនចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់របស់នាងផងដែរ ព្រោះថារឿង ព្រះនាងយ៉េយ៉េ ចាក់ផ្សាយចប់ជិត ២ទស្សវត្សរ៍មកហើយ ប៉ុន្តែអតីតតួស្រីរូបនេះនៅតែក្មេងជាងវ័យ ថែមទាំងស្រស់ស្អាតទ្វេឡើង ដែលធ្វើឲ្យទស្សនិកជនមិនសរសើរមិនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅអាយុ ៤៦ឆ្នាំ មនុស្សស្រីទូទៅប្រាកដជាចាប់ផ្តើមបង្ហាញសញ្ញានៃបញ្ហាសុខភាព ឬស្បែកចាស់ជ្រីវជ្រួញខ្លះៗមិនខាន។ ផ្ទុយទៅវិញសម្រស់របស់ ចៀវៃ ហាក់នៅទ្រឹងមិនប្រែប្រួល ទាំងដែលនាងបានរៀបការរួច និងធ្លាប់សម្រាលកូនម្ដងទៅហើយ។

តាមពិតទៅសម្រស់ក្មេងជាងវ័យរបស់តារាស្រីតៃវ៉ាន់រូបនេះ គ្មានអ្វីជាអាថ៌កំបាំងនោះទេ វាបាន​មកពីនាងទម្លាប់ធ្វើរឿង ២យ៉ាងប៉ុណ្ណោះនោះគឺ របបអាហារ និងការហាត់ប្រាណជាប្រចាំ។

របបអាហារ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីជាច្រើនបានអនុវត្តវិធីសម្រកទម្ងន់ដោយព្យាយាមកាត់បន្ថយកាបូអ៊ីដ្រាត និងខ្លាញ់នៅក្នុងរបបអាហារ ហើយ ចៀវៃ ក៏ចូលចិត្តវិធីសាស្ត្រនេះដែរ។ នាង​រក្សា​ទម្លាប់​​ញ៉ាំ​អាហារ​​ល្អៗដូចជា ស៊ុត ត្រី បន្លែ ផ្លែឈើ ហើយចៀសវាង​អាហារ​ហឹរ និងខ្លាញ់ច្រើន​។ ​

មិនតែប៉ុណ្ណោះតារា​ស្រី​រូបនេះតែងតែ​អនុវត្ត​ក្បួន​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់​នៅពេល​ព្រឹក ហើយ​បន្ថយ​បរិមាណអាហារបន្តិច​ម្តងៗ​ នៅពេល​ថ្ងៃ​ និងពេលល្ងាច។

ជារៀងរាល់ពេលព្រឹក នាងញ៉ាំបន្លែមួយចំនួនធំជាមួយនំបុ័ង ផ្លែឈើ និងប្រូតេអ៊ីន ហើយមិនថារវល់យ៉ាងណាក៏ដោយ នាងតែងតែដាស់តឿនខ្លួនឯងឱ្យផឹកទឹកយ៉ាងហោចណាស់ ៣លីត្រក្នុងមួយថ្ងៃ ដើម្បីពន្លឿនដំណើរការមេតាប៉ូលីស ព្រោះវាអាចជួយរក្សាស្បែកឱ្យរលោង ភ្លឺថ្លា និងរក្សាទម្ងន់ឱ្យថេរ។

ហាត់ប្រាណ

ការធ្វើលំហាត់ប្រាណក៏រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សារាង ចៀវៃ ផងដែរ។ នាងជាមនុស្សចូលចិត្ត​ហាត់​ប្រាណខ្លាំងណាស់ ទើបសាច់របស់នាងនៅតែចាំ សម្រស់នៅតែក្មេងដូចបច្ចុប្បន្ន។ ជាទៅទូទៅនាងទម្លាប់រត់លើម៉ាស៊ីនប្រហែល ១៥-៣០នាទី ការ​ដើរ​ឡើង​ចុះ​តាម​ជណ្តើរ​ ព្រមទាំងហាត់យូហ្គា ដើម្បីរក្សាលំនឹងរាងកាយ និងជួយដល់សុខភាពផ្លូវចិត្តរបស់នាង។

ដូចដែលប្រិយមិត្តធ្លាប់ដឹង របបអាហារ និងការហាត់ប្រាណ មិនត្រឹមតែជួយឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែសម្រស់ និងពង្រឹងស្មារតីផងដែរ។ មិនខុសគ្នាដែរ ចៀវៃ តែងតែអនុវត្តវិធីទាំងពីរខាងលើ ទើបនាងអាចរក្សារាងស្លីម និងសម្រស់ដូចយុវវ័យបែបនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អាថ៌កំបាំងសម្រកទម្ងន់របស់ Kendall Jenner គ្រប់គ្នាសុទ្ធតែអាចធ្វើបាន

ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម