Connect with us

ព័ត៌មានជាតិ

បទ «​ក្រមុំ GradeA» ចេញ​ផ្លូវការ​ម៉ោង​៧​ព្រឹកស្អែក​នេះ

បានផុស

នៅ

មិនទាន់​ប្រលែង MV ពេញ​ផង បទ «​ក្រមុំ GradeA » របស់​កំពូល​តារាចម្រៀង តន់ ចាន់​សី​ម៉ា កំពុងតែ​ទទួល​ការគាំទ្រ​ខ្លាំង​លើ​បណ្ដាញ​សង្គម Tiktok និង Facebook ជាខ្លាំង ដោយ​បទ​ច្រៀង​មួយ​បទ​នេះ​នឹង​ចេញ​ផ្លូវការ​ថ្ងៃស្អែក​នេះហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើ​បណ្ដាញ​សង្គម TikTok បទ «​ក្រមុំ GradeA »​ត្រូវបាន​អ្នក​និយម​លេង​បណ្ដាញ​ទំនើប​ចុងក្រោយ​មួយ​នេះ យកទៅ​ត្រាប់​ជាច្រើន​ម៉ឺន​វីដេអូ​ទៅហើយ បើ​ទោះជា​បទ​មួយ​នេះ មិនទាន់​ចេញ MV ពេញ​ផ្លូវការ​ផង​។

ការ​ថត​MV បាន​ថត​រួចរាល់​ហើយ កាលពី​ចុង​សប្ដាហ៍ កន្លងទៅ ដោយ​ការ​ថត​នោះ បាន​ប្រើប្រាស់ តួ​សម្ដែង ជិត​១០០០​នាក់ គ្រង​សំលៀកបំពាក់​ប្រពៃណី យ៉ាង​ស្រស់ស្អាត​។ មហាជន​ដាក់​ក្តី​រំពឹង​លើ​ផលិតកម្ម Galaxy ផលិត MV អាល់​ប៊ុ​ម​បិណ្ឌ​ភ្ជុំ​ជាមួយ​ឈុត​ប្រពៃណី​បង្ហាញ​ទៅកាន់​ពិភពលោក​។​

​ជាមួយ អាល់​ប៊ុ​ម​ត្រៀម​អបអរសាទរ​បុណ្យ​បិណ្ឌ​ភ្ជុំ ដែល មានការ​ចូលរួម​ថត​ពី​តារាចម្រៀង​កំពូលៗ​របស់​ផលិតកម្ម និង​សិល្បការិនី​វ័យក្មេង​ស្រស់ស្អាត​ជាច្រើន​នាក់​នេះ បានធ្វើ​ឲ្យ​មហាជន​បង្ហាញ​ការគាំទ្រ​ជាខ្លាំង និង​អន្ទះសារ​ទន្ទឹង​រង់ចាំ​មើល MV​ទាំង​ជាខ្លាំង ជាពិសេស បទ​” ក្រ​កុំ​គ្រេ​ត​អេ​នេះ​តែម្ដង​”​។ បទ​ចម្រៀង​មួយ​បទ​នេះ ត្រូវបាន​គេ​ដឹងថា ជាការ​ច្រៀង​ដោយ កញ្ញា តន់ ចាន់​សី​ម៉ា និង លោក ខេ​ម គ្រោង​ចេញ​លើ​ឆា​ណែ​ល ផលិតកម្ម​នៅ​ម៉ោង​៧​ព្រឹកស្អែក​នេះហើយ​។

​យ៉ាងណា ដូច​ប្រិយមិត្ត​បានដឹង​រួចមកហើយ ផលិតកម្ម Galaxy Navatra បាន​ទិញ​សម្ភារៈ​បច្ចេកទេស​សម្រាប់​ផលិត MV សុទ្ធតែ​លំដាប់​ពិភពលោក ដូចជា កាំ​មេរ៉ា ភ្លើង បច្ចេក​ទេ​សម្លេង និង​មានការ​បង្ហាត់បង្ហាញ​ពី​អ្នក​ជំនាញ​បរទេស​ដើម្បី​ពង្រឹង​សមត្ថភាព​ផលិត​ដ៏​ល្អ​ឯក​ពីមួយ​ទៅមួយ​បទ​នាពេល​កន្លងទៅ​។ នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ របស់​ក្រុមហ៊ុន។

​ទោះជា​បែប​ក្តី​នេះ មហាជន​ទន្ទឹងរង់ចាំ​មើល MV អាល់​ប៊ុ​ម​បទ​ចម្រៀង​របស់ Galaxy Navatra ផ្លូវការ ដែល​បង្ហាញ​ពី​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ឬ​អាច​និយាយបានថា កម្រ​មាន​ផលិត​ណា​ហ៊ាន​ផលិត MV ចំណាយ​លើ​សិល្បករ សិល្បការិនី​ស្លៀក​សំលៀកបំពាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​ណាស់​។ លើសពីនេះ មហាជន​ក៏​រំពឹងថា អាច​ជំរុញ​ឲ្យ​ឆាក​អន្តរជាតិ ឆាប់​ស្គាល់​នឹង​ពី​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​កាន់តែច្បាស់​ពី​អាល់​ប៊ុ​ម MV មួយ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៧ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម