សន្តិសុខសង្គម
សកម្មជន LDP ជាង១០០០នាក់ នៅក្រាញននៀលស្ម័គ្រចិត្តរស់នៅក្នុងចំការម្រេចលោកខឹម វាសនា
សៀមរាប ៖ គិតត្រឹមល្ងាចថ្ងៃទី៦ខែកញ្ញានេះ ពលរដ្ឋជាង១០០០នាក់ កំពុងបន្តក្រាញននៀលស្ម័គ្រចិត្តរស់នៅក្នុងចម្ការម្រេចលោកខឹម វាសនា ដោយមិនព្រមចាកចេញទៅណានោះទេ។ ប៉ុន្តែពេលនេះសមត្ថកិច្ចបានធ្វើស្ថិតិពលរដ្ឋរួចរាល់ហើយផងដែរ។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២២នេះ ពលរដ្ឋដែលសមត្ថកិច្ចស្ថិតិរួចរាល់គឺមានចំនួន៣៣៥ គ្រួសារស្មើនឹង១,៧៣៧ នាក់ ស្រី៧៩៥ នាក់,អនីតិជនចំនួន៤០០នាក់,នីតិជនចំនួន១៣៣៧ នាក់។

សមត្ថកិច្ចបន្ថែមថា ពលរដ្ឋចំនួន១១៥នាក់ បានសំណូមពរឲ្យជួយស្វែងរក ចំនួន២៤០នាក់,នីតិជនចំនួន១៤៨ នាក់ និងអនីតិជនចំនួន៩២ នាក់។

សមត្ថកិច្ចបញ្ជាក់ថា ពលរដ្ឋដែលកំពុងស្នាក់នៅចំការលោកខឹម វាសនាចំនួនជាង១០០០នាក់នេះគឺពួកគាត់ព្រមស្នាក់នៅហើយដោយគ្មានការបង្ខិតបង្ខំពី បុគ្គលណានោះទេ។ គឺពួកគាត់ស្ម័គ្រចិត្តនៅដោយខ្លួនឯង។ សមត្ថកិច្ចបញ្ជាក់ថា ចំណាត់ការបន្តគឺរង់ចាំបញ្ជាពីថ្នាក់លើសិនថា ត្រូវធ្វើយ៉ាងណាបន្តទៀត។

ទោះបីជាយ៉ាងណា សមត្ថកិច្ចនៅតែបន្តការពារពលរដ្ឋដែលកំពុងស្នាក់នៅក្នុងចំការលោកខឹម វាសនា ដដែល ហើយចំពោះការដែលត្រូវដកកម្លាំងនៅពេលណានោះ គឺមិនទាន់ដឹងនៅឡើយទេ។

សូមរំលឹកផងដែរថា ការឃោសនារបស់លោកខឹមវាសនា ថាមានលិចលង់ភពផែនដី ដោយអះអាងថា មានតែចំការម្រេចរបស់លោកនៅជិតភ្នំគូលែនទេ ដែលអាចឲ្យពលរដ្ឋចៀសផុតពីសេចក្តីស្លាប់បាន។ ការលើកឡើងរបស់លោកខឹមវាសនា នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បែបនេះបានធ្វើឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស នាំគ្នាសម្រុកមករស់នៅក្នុងចំការម្រេចលោកខឹម វាសនា ប្រមាណជាជិត ២ម៉ឺននាក់ ហើយបច្ចុប្បន្ននេះពលរដ្ឋបានយល់ព្រមចាកចេញទៅវិញជិតអស់ហើយ នៅសល់តែជាងមួយពាន់នាក់តែប៉ុណ្ណោះ ដែលនៅក្រាញននៀលមិនព្រមចាកចេញ៕
ដោយ ៖ កុសល






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក