Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកាន់អំណាចភ្លាម លោកស្រី Liz Truss ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅ អ៊ុយក្រែន (មានវីដេអូ) 

បានផុស

នៅ

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោកស្រី Liz Truss បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងការហៅទូរស័ព្ទលើកដំបូងជាមួយមេដឹកនាំបរទេស ចាប់តាំងពីឡើងកាន់តំណែង ខណៈលោកស្រីបានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន និងបានរំលឹកឡើងវិញនូវការគាំទ្រដល់ទីក្រុង កៀវ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។

លោកស្រី Liz Truss (ឆ្វេង) និងលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចក្រភពអង់គ្លេស គឺជាអ្នកគាំទ្រអន្តរជាតិដ៏ធំមួយរបស់អ៊ុយក្រែន ដែលបានបញ្ជូនអាវុធប្រឆាំងរថក្រោះជិត ៧០០០ ដើម, មីស៊ីលរាប់រយគ្រាប់ និងរថពាសដែកប្រយុទ្ធជាច្រើនគ្រឿង។ លើសពីនេះ អង់គ្លេសក៏កំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែនផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកស្រី Truss បានឲ្យដឹងថា “នាយករដ្ឋមន្ត្រីបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅល្ងាចថ្ងៃអង្គារទី០៦ខែកញ្ញា ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ចក្រភពអង់គ្លេសចំពោះសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែន”។

លោកស្រី Liz Truss

“លោកស្រីនាយករដ្ឋមន្ត្រីនិយាយថា លោកស្រីទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ ហើយរីករាយទទួលយកការអញ្ជើញទៅជួបលោកប្រធានាធិបតី Zelensky ក្នុងប្រទេសអ៊ុយក្រែននាពេលឆាប់ៗនេះ”។

គួរបញ្ជាក់ថា លោកស្រី Liz Truss បានទទួលតំណែងជាមេដឹកនាំថ្មីនៃគណបក្សអភិរក្សកាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២២ ហើយបានក្លាយជានាយករដ្ឋមន្ត្រីស្រ្តីទី៣របស់ចក្រភពអង់គ្លេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មកស្គាល់ឲ្យច្បាស់ពី លោកស្រី Liz Truss នាយករដ្ឋមន្ត្រីស្រ្តីទី៣ របស់ចក្រភពអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម