Connect with us

ព័ត៌មានអន្ដរជាតិ

តើលោកស្រី Liz Truss មានគោលនយោបាយសំខាន់ៗអ្វីខ្លះ ក្នុងឋានៈជា​នាយករដ្ឋមន្ត្រី អង់គ្លេស?

បានផុស

នៅ

លោកស្រី Liz Truss មេដឹកនាំគណបក្សអភិរក្សបានមកជំនួសតំណែងលោក Boris Johnson ជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Truss នឹងក្លាយជាមេដឹកនាំទី ៤ របស់ប្រទេសក្នុងរយៈពេល ៦ ឆ្នាំ ហើយបានសន្យាថានឹងដោះស្រាយវិបត្តិមួយចំនួនដែលអង់គ្លេសកំពុងជួបប្រទះ បន្ទាប់ពីមានសង្រ្គាមនៅអ៊ុយក្រែន ។

ដូច្នេះតើអ្វីជាគោលនយោបាយរបស់លោកស្រី Truss ក្នុងការកាត់បន្ថយវិបត្តិ?

គោលនយោបាយថាមពល

ប្រជាពលរដ្ឋ​នៅ​ចក្រភព​អង់គ្លេស​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើងច្បាប់ថាមពល ៨០ ភាគរយដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​រុស្ស៊ី​លើ​អ៊ុយក្រែន ប៉ុន្តែលោកស្រី Truss បានច្រានចោលការបែងចែកចំនួនថាមពលក្នុងរដូវរងានេះ ដោយសន្យាថានឹងបង្កើនការផ្គត់ផ្គង់ថាមពលជំនួសវិញ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា បើគ្មានការបែងចែកថាមពលនោះទេ ចក្រភពអង់គ្លេសអាចជួបប្រទះនឹងការដាច់ភ្លើងរយៈពេលជាច្រើនថ្ងៃនៅក្នុងខែមករា ប្រសិនបើអាកាសធាតុត្រជាក់ រួមផ្សំជាមួយនឹងកង្វះហ្គាស ដែលធ្វើឲ្យប្រទេសនេះខ្វះថាមពល ។

លោកស្រី Truss បាន​និយាយ​ថា​ “ខ្ញុំ​នឹង​ពិនិត្យ​មើល​នៅ​ទូទាំង​ក្រុមប្រឹក្សា​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ​យើង​កំពុង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល ដើម្បីរកឫសគល់ ក៏ដូចជា​ការ​ដោះស្រាយ​បញ្ហាទាំងនោះ” ។

ការបង់ពន្ធ

លោកស្រី Truss បានច្រានចោលពន្ធថ្មី ហើយបានបដិសេធការដាក់ចេញនូវពន្ធបន្ថែមលើក្រុមហ៊ុនប្រេង និងឧស្ម័ន ដែលបានកើបប្រាក់ចំណេញនៅឆ្នាំនេះ ។

លោកស្រីបានសន្យាថានឹងកាត់បន្ថយពន្ធដែលនឹងត្រូវចំណាយអស់ ៣៨ ពាន់លានផោន (៤៤ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកសេដ្ឋកិច្ចនិយាយថា វាអាចនឹងចំណាយច្រើនជាង ៥០ ពាន់លានផោន (៥៧ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ។

ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយពន្ធទាំងនេះនឹងមិនធ្វើអ្វីដើម្បីដោះស្រាយហេតុផលពិតប្រាកដសម្រាប់កំណើនផលិតភាពដ៏ធ្ងន់ធ្ងររបស់ចក្រភពអង់គ្លេស ដូចជា កង្វះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជំនាញ និងទម្រង់ដើមទុនផ្សេងទៀតនោះទេ ។

បើគ្មានពន្ធថ្មីទេ លោកស្រី Truss នឹងត្រូវពឹងផ្អែកលើការខ្ចីប្រាក់ពីរដ្ឋាភិបាលបន្ថែម ឬកាត់បន្ថយការចំណាយនៅកន្លែងផ្សេង ដើម្បីផ្តល់ហិរញ្ញប្បទានបន្ថែមទៀតដល់ប្រជាពលរដ្ឋ ។

អ្នកសេដ្ឋកិច្ចមួយចំនួននិយាយថា ផែនការរបស់លោកស្រីនឹងធ្វើឲ្យមានអតិផរណាខ្ពស់ ហើយបង្ខំឲ្យធនាគារអង់គ្លេសដំឡើងអត្រាការប្រាក់កាន់តែលឿនផងដែរ ។

អន្តោប្រវេសន៍

លោកស្រី Truss បានបង្ហោះសារលើផែនការ ៣ ចំណុចដែលនឹងពង្រីកគោលនយោបាយប្រទេសរវ៉ាន់ដាដ៏ចម្រូងចម្រាសជាមួយនឹងប្រទេសជាច្រើនទៀត បើទោះបីជាគម្រោងនេះបរាជ័យក្នុងការនិរទេសតែជនចំណាកស្រុកក៏ដោយ ។ ក្រោមគោលនយោបាយប្រទេសរវ៉ាន់ដា, ចក្រភពអង់គ្លេសគ្រោងនឹងនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរវ៉ាន់ដាវិញផងដែរ ។

ស្របពេលជាមួយគ្នានេះ លោកស្រីក៏នឹងបង្កើនកងកម្លាំងព្រំដែនជួរមុខ ២០ ភាគរយ និងបង្កើនកម្រិតបុគ្គលិកដែនសមុទ្ររបស់កងកម្លាំងព្រំដែនទ្វេដងផងដែរ ហើយលោកស្រីបានសន្យាថា នឹងធានាឲ្យអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស (ECHR) ដំណើរការសម្រាប់ចក្រភពអង់គ្លេសផងដែរ ។

លោកស្រី Truss ក៏បាននិយាយផងដែរថា លោកស្រីនឹងអនុម័តឲ្យមានការពង្រីករយៈពេលខ្លីនៃគ្រោងការណ៍កសិកម្មតាមរដូវដែលអនុញ្ញាតឲ្យកម្មករបរទេសមកចក្រភពអង់គ្លេសសម្រាប់ការងារកសិកម្មនៅរដូវក្តៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ឡើងកាន់អំណាចភ្លាម លោកស្រី Liz Truss ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅ អ៊ុយក្រែន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម