Connect with us

ព័ត៌មានជាតិ

កូនផ្សោតថ្មី ចំណងដៃចុងឆ្នាំ ២០២០ ​បានកើតនៅប្លុកកាំពី

បានផុស

នៅ

កូនសត្វផ្សោតអ៊ីរ៉ាវ៉ាឌី មួយក្បាលដែលទើបកើតថ្មីៗក្នុងខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានប្រទះឃើញនៅក្នុងទីជម្រក កាំពី នៃទន្លេមេគង្គ នាខេត្ដក្រចេះ។

ក្រុមអ្នកជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកវិទ្យាសាស្ត្រ នៃអង្គការ WWF បានថតរូបកូនសត្វផ្សោតដែលទើបកើតថ្មី ខណៈកូនសត្វផ្សោតមួយក្បាលនេះ កំពុងហែលជាមួយសត្វផ្សោតពេញវ័យ ចំនួន ០៧ ក្បាលផ្សេងទៀត នៅទីតាំង កាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្ដក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមស្រាវជ្រាវបានសន្និដ្ឋានថា សត្វផ្សោតដែលទើបកើតថ្មីនេះ មានអាយុប្រមាណ ៤ ថ្ងៃ (មកទល់ថ្ងៃថតរូប ២៥,១២,២០២០) ហើយជាកូនផ្សោតទី៩ ដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកក្នុងឆ្នាំ ២០២០ នេះ។

យោងតាមរបាយការណ៍ជំរឿនសត្វផ្សោត ឆ្នាំ២០២០ បានបង្ហាញថា ចំនួនសត្វផ្សោតសរុបមានត្រឹម ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ។

មន្រ្តីអង្គការ WWF បានឱ្យដឹងថា កាំពី គឺជាអន្លង់សត្វផ្សោតសំខាន់មួយក្នុងចំណោមអន្លង់សំខាន់ៗ ផ្សេងទៀត ស្ថិតនៅចន្លោះពីទីរួមខេត្តក្រចេះ និងព្រំដែនកម្ពុជា-ឡាវ ដែលផ្តល់ជាទីជម្រកដ៏ចាំបាច់សម្រាប់ការរស់នៅរបស់ថនិកសត្វទឹកសាបប្រភេទ រងគ្រោះជិតផុតពូជមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម