Connect with us

ព័ត៌មានជាតិ

ប្រជាកសិករ​ស្រុកទឹកផុស​ប្រើរហាត់ទឹក​ជាមធ្យោបាយ​វិល​យក​ទឹកស្រោចស្រព​ស្រែចម្ការ

បានផុស

នៅ

រទេះទឹក ដែលកន្លែងខ្លះគេហៅថារហាត់ទឹកនោះត្រូវបានប្រជាកសិកររស់នៅតាមមាត់ស្ទឹងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រើប្រាស់ធ្វើជាឧបករណ៍យោងទឹកស្រោចស្រព ស្រែប្រាំង វស្សា និងដំណាំដាំដុះផ្សេងៗ ជំនួសដោយការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលត្រូវចំណាយថវិកាទិញប្រេងចាក់ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡាំ សារ៉ាត់ អាយុ៣១ ឆ្នាំ ជាកសិករមានទីលំនៅភូមិដំរឹប ឃុំអភិ វឌ្ឍន៍ ស្រុកទឹកផុស នៅល្ងាចថ្ងៃទី ០៦ ខែកញ្ញានេះ បានឲ្យដឹងថា គាត់បានចេះធ្វើរហាត់ទឹក ឬហៅតាមអ្នក ស្រុកតំបន់នោះថា (រទេះទឹក) ចេះតៗ ពីឪពុករបស់លោក។ ចំណែកឪពុករបស់លោកក៏ចេះធ្វើបន្តពីជីតាបន្តៗគ្នា ពីដូនតាមកដែរ។

សម្រាប់លោកបានធ្វើរហាត់ទឹកនេះប្រើប្រាស់បានជាង ៣ ឆ្នាំមកហើយ ដោយបានយកទឹកមកស្រោចស្រពលើដំណាំនិងស្រូវប្រាំងស្រូវវស្សារបស់លោក។ ចំពោះទឹកដែលហូរជាប់ជាប្រចាំពេលច្រើនហួសកំរិតគាត់បានបង្ហូរចូលស្រែអ្នកនៅជិតខាងគាត់ ដែលគ្មានរហាត់ឬ ពេលខ្លះគាត់ដាក់បំពង់យោងទឹកចាក់ចូលទរចំនួនតិចដើម្បីកាត់បន្ថយកំរិតទឹកហូរចូលស្រែចំការគាត់ទៅតាមតម្រូវការ។

លោក ឡាំ សារ៉ាត់ ម្ចាស់រហាត់ទឹកបានបញ្ជាក់ថា៖ ចំពោះការដំឡើងរហាត់ទឹកមួយៗត្រូវចំណាយថវិកាប្រមាណ​ពី៣០​ទៅ ៤០ ម៉ឺនរៀលប៉ុណ្ណោះ នេះបើយើងមានធ្នួស បិតទឹកស្រាប់ (របាំងទប់ទឹក)។ប៉ុន្តែបើធ្វើធ្នួសថ្មី ត្រូវបន្ថែមថវិកាច្រើនជាងនេះទើបអាចយកទឹកប្រើប្រាស់បាន។

ចំពោះអត្ថប្រយោជន៍វិញ គឺយើងមិនពិបាកទិញប្រេងចាក់ម៉ាស៊ីនបូមទឹកប្រចាំថ្ងៃនោះឡើយម៉្យាងទៀតស្រូវដែលនៅជាប់មាត់ស្ទឹងគឺពឹងលើទឹកហូរជាប់ជាប្រចាំ បើគ្មានទឹកគ្រប់គ្រាន់ទេទិន្នផលស្រូវ ក៏ត្រូវថយចុះផងដែរដោយសារតែដីជាប់មាត់ស្ទឹង ជាដីល្បាយខ្សាច់ វាឆាប់ខ្សោះទឹកណាស់។

លោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ស្រុកទឹកផុសបានឱ្យដឹងថា៖ នៅតំបន់នេះ រហាត់ទឹកនេះ គេហៅរទេះទឹក គេមិនហៅរហាត់ទឹកទេ។ ចំណែកនៅក្នុងឃុំរបស់លោកមានប្រជាកសិករច្រើនដែរប្រើប្រាស់រទេះទឹកនេះ ជាមធ្យោបាយយកទឹកស្រោចស្រពស្រែប្រាំង ស្រែវស្សា និងដំណាំដាំដុះផ្សេងៗ។

ឃុំដែលដែលជាប់ដងស្ទឹង ក្នុងស្រុកទឹកផុសនេះមានដូចជា ឃុំក្បាលទឹក ឃុំទួលខ្ពស់ ឃុំតាំងក្រសាំង ឃុំអភិវឌ្ឍន៍ ប្រជាកសិកតរស់នៅតាមដងស្ទឹងទនេះ សុទ្ឋតែប្រើប្រាស់រហាត់ទឹកបែបនេះ ជាមធ្យោបាយយកទឹកជំនួសដោយការប្រើម៉ាស៊ីនបូមទឹកដែលត្រូវចំណាយថវិកា។

បើតាមការប្រមាណប្រជាកសិករយើងដែលប្រើប្រាស់រហាត់ទឹកនៅក្នុងទូរទាំង ស្រុកទឹកផុស មានប្រមាណជាង១០០​គ្រឿងផងដែរ និងដែលឧបករណ៍រហាត់ទឹកនេះគឺជាគេមរតករបស់ដូនតាខ្មែរដែលប្រជាកសិករយើងបានរក្សាការពារមិនឲ្យបាត់បង់ឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៥ នាទីutes មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់ឆាប់ៗនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណធំជាងគេ បន្ត​ទាក់ទាញ​ពលរដ្ឋ​ចូលរួម​កុះកររាប់​មុឺននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

​ចូលឆ្នាំ​ចិន ព្រែកកាំពីលេចធ្លោទាក់ទាញ​ទេសចរ​មក​លេង​ច្រើន​ជាងគេ​នៅ​ខេត្តក្រចេះ

Tak Chek
ជីវិតកម្សាន្ដ២ ម៉ោង មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

សន្តិសុខសង្គម១៧ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២២ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម