Connect with us

ជីវិតកម្សាន្ដ

នាយ ចឺម ដាក់មួយឃ្លាយ៉ាងចាស់ដៃ តបទៅអ្នកខមិនជេរប្រមាថខ្លួន

បានផុស

នៅ

អ្នកគាំទ្រ​ និង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានដឹងហើយថា អំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ​រឿងរ៉ាវ​នៃ​ការបែកបាក់​ស្នេហា​រវាង​នាយ ចឺម និង​អ្នក​មេម៉ាយ​រូប​ស្រស់ សេង សុខ​ឃីម បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​ និង​សារព័ត៌មាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ជុំវិញ​ការបែកបាក់​គ្នា​នេះ ​តា​រាច​ម្រៀង​នាយ ចឺម ហាក់​មិនបាន​បញ្ជាក់​ ឬ​ប្រកាស​អ្វី​ទាំងអស់ ​ខណៈមាន​ទស្សនិកជន​មួយចំនួន​បានដាក់​បន្ទុ​កលើ​នាយ ចឺម ច្រើនជាង​ដោយ​គេ​យល់ថា​ នាយ ចឺម ជា​ព្រាននារី​។ ​ក្នុង​ក៏មាន​អ្នកខ្លះ​បាន​ប្រើ​ពាក្យសម្តី​ជេរប្រមាថ​រិះគន់​តារាចម្រៀង​នាយ ចឺម ផងដែរ​។​

​ជាក់ស្តែង​មុននេះ​បន្តិច​ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករបស់នាយ​ចឺម​បាន​បង្ហោះ​រូបភាព​ ១ ​សន្លឹក​អម​ជាមួយខ្លឹម​សារ​ដូច្នេះ​ថា ​ប្រុស​ស្អាត​ទាំងបី​យូរៗ​បាន​ជួបគ្នា​ម្តង យប់​នេះ​ក៏​អត់​បាន​ច្រៀង​ដែរ​បាទ​ព្រោះ​អី​ភ្លៀង​ទៀតហើយ​បាទ​ទាំង​ព្រឹក​តែម្តង​សុំទោស​បងប្អូន​រង់ចាំ​ស្រលាញ់​បងប្អូន​ពេញ​បេះដូង​(​ហាម​ជេរ​)​។​

ភ្លាមៗនៃការបង្ហោះនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយ បានចូលទៅខមិនជេរប្រមាថនាយ ចឺម បែបនេះថា ព្រាននារីដើរធ្វើបាបតែចិត្តគេ អាថោកនឹង។ ​បន្ទាប់ពី​មានការ​ជេរ​ធ្ងន់ៗ​ដូច្នេះ​ដោយ​មិន​បង្អង់​យូរ​នាយ ចឺម បាន​ឆ្លើយ​តប​យ៉ាង​វិញ​ថា​ សប្បាយ​ជេរ​មែន​លោក​បង លោក​ឯង​ជេរ​ខ្ញុំ ខ្ញុំ​ឈឺ​តើ ចុះបើ​ខ្ញុំ​ជេរ​បង​ឯង​វិញ​បាន​អត់​? អា​ងាប់ អា​ថោក អា​ឆ្កែ អារ​លាយ ឈឺ​អត់​សុំទោស​ខ្ញុំ​ជេរ​តាម​បង​ឯង​ទេ​បាទ​។​

​ដោយឡែក​ចាប់អារម្មណ៍​នៅក្នុង​ការ​បង្ហោះ​ដាច់​ពីគ្នា​មួយទៀត​របស់​នាយ ចឺម គេ​ក៏​ឃើញ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​«​អា​ក្លូ​»​ចូលទៅ​ខម​មិន​ដែរ​ថា​«​សុំ​បទ:ហេតុអ្វី​ធ្វើ​បាបចិត្ត​សោ​»​។ ​ឆ្លើយតប​ការលើកឡើង​របស់ អា​ក្លូ តារាចម្រៀង​នាយ ចឺម បាន​ពោល​ពាក្យ​ថា ​ហេតុ​អី្វ​បាន​និយាយ​អ៊ីចឹង​អ្នក​គិត​មែន​ថា​ មនុស្ស​ខ្ញុំ​នឹង​ចរិត​ខ្ញុំ​ដូចជា​អ្នក​គិត​នោះ​ច្បាស់​ទេ​? ធ្លាប់​ជួប​ខ្ញុំ​ទេ​?​ ធ្លាប់​រស់នៅ​ជាមួយ​ខ្ញុំ​ទេ​?៕

អត្ថបទ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម