ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ជឿលោកពូ ខឹម វាសនា ក៏ជឿចុះ តែកុំដល់ថ្នាក់កាត់កាល់គ្រួសារ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន បានជំរុញកុំឱ្យប្រជាពលរដ្ឋកាត់កាលគ្នា ព្រោះតែការជឿតាមលោក ខឹម វាសនា។ ឯកឧត្តមលើកឡើងក្នុងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម ហ៊ុន ម៉ាណែត «គុណធម៌ សីលធម៌របស់យើង ទោះជាយ៉ាងណាឪពុកម្ដាយបងប្អូនមិនគួរដល់ថ្នាក់ហ្នឹងទេ ទស្សនខុសគ្នាគាត់មិនជឿ ប៉ុន្តែយ៉ាងណាគាត់នៅតែជាឪពុកម្ដាយរបស់យើង»។
ឯកឧត្តម ហ៊ុន ម៉ាណែតបន្ថែមថា «ថ្ងៃខ្លះខ្ញុំឃើញបងប្អូនជេរគ្នានៅតាមហ្វេសប៊ុកដោយសារមួយកាត់កាល មួយហៅទៅស្ដាប់ ប្អូនគេថា ហៅបងឯងដើម្បីទៅជួយសង្គ្រោះជីវិតហើយមិនជឿទៀត! តែមិនទៅក៏មិនទៅចុះ ឱ្យតែទឹកលិចហៅឈ្មោះលោកពូទៅ អារឿងគាត់ថាអីថាចុះ រឿងជឿជំនឿរបស់គាត់ អាហ្នឹងជាជំនឿ សិទ្ធិរបស់គាត់ យើងក៏មានជឿទៅលើអ្វីដែរ ប៉ុន្តែកុំឱ្យដល់ជ្រុលនិយម រហូតដល់កាត់កាលគ្រួសារ ឬមួយធ្វើអ្វីខុសច្បាប់»៕
អត្ថបទ៖ ឡេង ដេត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់