សន្តិសុខសង្គម
ទីបំផុតតុលាការ សម្រេចឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ក្រោយមិនមានលុយសងដើមបណ្ដឹង
នៅទីបំផុត តុលាការបានសម្រេចឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ដាក់ពន្ធនាគារបង្ខំលើរូបរាងកាយ ដោយសារតែអត់លុយសងដើមបណ្ដឹង ១ លានដុល្លារ និងជំងឺចិត្ត ៥ ម៉ឺនដុល្លារ។ នេះបើយោងតាម លោក លីវ វុទ្ធី តំណាងឲ្យដើមបណ្តឹង ប្តឹងឧកញ៉ា ជួប ច័ន្ទ ពាក់ពន្ធពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន » ។
ស្ថាប័នអយ្យការបានទុកពេល ៤៨ ម៉ោងឲ្យឧកញ៉ា ជួប ច័ន្ទ រកប្រាក់មកដោះបំណុល ១ លានដុល្លារ និងជំងឺចិត្ត ៥ ម៉ឺនដុល្លារអាមេរិកទៀត ប៉ុន្តែជនជាប់ចោទគ្មានលទ្ធភាពសង។ លោក លីវ វុទ្ធី បន្តថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមព្រហ្មទណ្ឌលេខ ២៥០”ង”ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជួប ច័ន្ទ ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃ ៣០ ខែមិថុនា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបានប្រតិបត្តិការទូទាត់ប្រាក់។
សាលក្រមសាលាដំបូងរាជធានីភ្នំពេញនេះ ត្រូវបានជនជាប់ចោទឈ្មោះ ជួប ច័ន្ទ ប្តឹងឧទ្ធរណ៍ ហើយក្រោយពីបានឆ្លងកាត់សវនាការដេញដោលរួចមក សាលាឧទ្ធរណ៍ភ្នំពេញក៏បានចេញសាលដីកាលេខ ៥៣ “ក្ររ.សវ”ចុះថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៨ ដោយសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល លើកលែងតែចំណុចទី ១ នៃការផ្តន្ទាទោសឈ្មោះ ជួប ច័ន្ទ ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ នៃសាលក្រមនេះ ត្រូវកែប្រែទៅជាទោសអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ៧ ខែវិញ ទោសនៅសល់ព្យួរការអនុវត្តធម្មតាតាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់មកឈ្មោះ ជួប ច័ន្ទ ក៏បានប្តឹងសាទុក្ខនឹងសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ នោះទៀត ទើបនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ តុលាការកំពូលក៏បានចេញសាលដីកាលេខ ១២៧” ដោយបានសម្រេច បដិសេធបណ្តឹងសាទុក្ខរបស់ជនជាប់ចោទឈ្មោះ ជួប ច័ន្ទ និងតម្កល់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញទុក ជាបានការ។ ដោយសារសាលដីការបស់សភាព្រហ្មទណ្ឌ នៃតុលាការកំពូលបានចូលជាស្ថាពររួចហើយ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។
លោក លីវ វុទ្ធី ជាម្ចាស់បំណុលក្នុងសំណុំរឿងនេះ បានដាក់ពាក្យស្នើសុំទៅអយ្យការអមសាលាដំបូ ងរាជធានីភ្នំពេញ ដើម្បីអនុវត្តសាលក្រម និងសាលដីកាខាងលើនេះតាមនីតិវិធី៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ