Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យស្គាល់​បណ្ណាល័យ ៧ កន្លែង​​នៅ​ភ្នំពេញ សិស្សអាចចូលសិក្សាស្រាវជ្រាវបាន

បានផុស

នៅ

សម្រាប់សិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញច្បាស់ជាចង់ស្វែងរកនៅបណ្ណាល័យដែលអាចសិក្សាស្រាវជ្រាវមេរៀនសំខាន់ផ្សេងៗដែលគ្រូបានដាក់ឲ្យ ឬសម្រាប់សិស្សមួយចំនួនដែលចូលចិត្តការអានសៀវភៅ។ មានសិស្សខ្លះក៏បានស្គាល់អំពីវត្តមាននៃបណ្ណាល័យទាំងអស់នោះ ប៉ុន្តែសិស្សខ្លះទៀតក៏មិនបានដឹងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ«កម្ពុជាថ្មី» នឹងណែនាំ​បណ្ណាល័យមួយចំនួននៅរាជធានីភ្នំពេញសម្រាប់សិស្សនិស្សិតក្នុងការស្វែងរកសៀវភៅ។

១. បណ្ណាល័យជាតិកម្ពុជា

បណ្ណាល័យជាតិបង្កើតឡើងនៅថ្ងៃទី២៤ ធ្នូ ១៩២៤ ក្នុង​សម័យ​អាណានិគម​បារាំង ដែល​អាសយដ្ឋាន​របស់​បណ្ណាល័យ​គឺនៅ​ទល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ តាម​បណ្ដោយ​​​​ផ្លូវ​គ្រីស្តួភើ ហូវ (​ផ្លូវ​​៩២)។ បណ្ណាល័យមួយនេះ មានផ្ទុកឯកសារសំខាន់ៗ សៀវភៅរាប់ម៉ឺនក្បាល បណ្តុំឯកសារចាស់ៗដែលបន្សល់ទុកកាលពីសម័យមុនសង្គ្រាម និងឯកសារសំខាន់ៗមួយចំនួនផ្សេងទៀត។

សិស្ស និស្សិតអាចចូលសិក្សាស្រាវជ្រាវបានដោយមិនគិតថ្លៃ ហើយ​បើ​ចង់ខ្ចីសៀវភៅត្រូវធ្វើកាតសមាជិកជាមុនសិន។

បណ្ណាល័យនេះបើកពីថ្ងៃច័ន្ទ-សុក្រ (លើកលែង សៅរ៍-អាទិត្យ និងថ្ងៃបុណ្យ) ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:០០ ព្រឹក និង ២:០០ ដល់ម៉ោង៥:០០ ល្ងាចផងដែរ។

២.បណ្ណាល័យអាឡីយ៉ង់ ហ្វ្រង់សេ

បណ្ណាល័យនេះជាបណ្ណាល័យឯកជន ប៉ុន្តែអ្នកសិក្សាអាចចូលអានសៀវភៅនៅទីនោះបានដោយមិន​គិត​ថ្លៃ ដែលមានសៀវភៅគ្រប់ប្រភេទ ទាំងភាសាជាតិ ភាសាបារាំង អង់គ្លេស ពិសេសគឺកន្លែងអង្គុយបំពាក់ម៉ាស៊ីនត្រជាក់មានផាសុកភាព ហើយសិស្សនិស្សិតចង់ខ្ចីសៀវភៅត្រូវមានកាតសមាជិក។

បណ្ណាល័យនេះ មានទីតាំងនៅលើផ្លូវ១៨០ ចន្លោះផ្លូវត្រសក់ផ្អែម និងផ្លូវព្រះមុនីវង្ស ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៣. បណ្ណាល័យព្រឹទ្ធសភា

ជាបណ្ណាល័យរបស់រដ្ឋមួយ ដែលសំបូរទៅដោយសៀវភៅ និងឯកសារច្បាប់សំខាន់ៗរបស់កម្ពុជា និងមានទីតាំងស្ថិត មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ បណ្ណាល័យនេះ បើកចាប់ពីម៉ោង០៧:៣០-១១:០០ ព្រឹក និង ០២:០០-០៥:០០ ល្ងាច ពីថ្ងៃ ច័ន្ទ-សុក្រ និង​ថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៧:៣០ ដល់ ១១:០០ ព្រឹក។

សិស្ស និស្សិត អាចខ្ចីសៀវភៅបានលុះត្រាតែមានកាតសមាជិក ដែលស្នើធ្វើពុំមានគិតថ្លៃទេ ឬអាចខ្ចីសៀវភៅម្ដងបាន ២ក្បាល និងរយៈពេល ២សប្ដាហ៍ ដោយកក់ប្រាក់ចាប់ពី៥ពាន់រៀលឡើងទៅ។

៤. បណ្ណាល័យបៃតង

សម្រាប់បណ្ណាល័យនេះ បង្កើតឡើងដោយក្រសួងបរិស្ថានតាំងពីដើមឆ្នាំ ២០១៧។ បណ្ណាល័យនេះ ក៏មានផ្ទុកសៀវភៅអប់រំបរិស្ថាន អភិវឌ្ឍជីវៈចម្រុះ ការបំពុល កិច្ចគាំពារបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងសៀវភៅទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង។

ទីតាំងបណ្តាល័យ​នេះ ស្ថិតនៅទីស្ដីការក្រសួងបរិស្ថានផ្លូវទៅកោះពេជ្រ។

៥. បណ្ណាល័យសម្ដេចហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បណ្ណាល័យនេះស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញជិតអគារ CKCC។ មានសៀវភៅរាប់ម៉ឺនក្បាល និងច្រើនមុខវិជ្ជាទាក់ទងមុខវិទ្យាផ្សេងៗ ដូចជាប្រវត្តិសាស្ត្រខ្មែរ វិទ្យាសាស្ត្រ ធនាគារជាដើម។ ប្រសិនបើអ្នកចង់ខ្ចីសៀវភៅត្រូវធ្វើកាតសមាជិកជាមុនសិន។ សិស្សអាចខ្ចីសៀវភៅបាន លុះតាតែធ្វើកាតសមាជិកសម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្រាប់សាធារណជន សិស្សនិស្សិតសាលាផ្សេង តម្រូវឲ្យកក់ប្រាក់ខ្លះពេលខ្ចីសៀវភៅ។

បណ្តាល័យ​នេះ​ចាប់បើក​ពី​ថ្ងៃ​ច័ន្ទ-សុក្រ ពីម៉ោង ០៧:០០ ព្រឹក ដល់០៥:០០ល្ងាច។ ឯថ្ងៃសៅរ៍បើកពីម៉ោង ៨:០០ ព្រឹក ដល់ ០៤:០០ ល្ងាច។

៦. បណ្ណាល័យ អាមេរិកខែន ខរនើ (American Corner)  

បណ្ណាល័យមួយនេះ មានសៀវភៅសម្រាប់សិក្សាភាសាអង់គ្លេស និងឯកសារផ្សេងៗទៀតពីសហរដ្ឋអាមេរិក។ មានដូចជាប្រវត្តិសាស្ត្រ វប្បធម៌ ពាណិជ្ជកម្ម ច្បាប់ នយោបាយ និងលទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក។ បណ្ណាល័យនេះ ស្ថិតនៅមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ បើកចាប់ពីថ្ងៃច័ន្ទ-សុក្រ ៧:៣០ ព្រឹក ដល់៨:៣០យប់។ រីឯសៅរ៍-អាទិត្យ បើកពីម៉ោង ៨:០០ព្រឹក ដល់ ៥:៣០ រសៀល។ សិស្សអាចខ្ចីសៀវភៅបាន គឺតម្រូវឲ្យធ្វើកាតសមាជិក ដោយពុំមានគិតថ្លៃ។ អាចខ្ចីសៀវភៅម្ដងបានពីរក្បាល និងរយៈពេលពីរសប្ដាហ៍។

៧. បណ្ណាល័យបញ្ញាវ័ន្ត

បណ្ណាល័យបញ្ញាវ័ន្ត មានទីតាំងស្ថិតនៅក្បែរសាលាបឋមសិក្សាទួលស្លែង ហើយមានផ្ទុកសៀវភៅជាច្រើនក្បាលពាក់ព័ន្ធច្បាប់ សេដ្ឋកិច្ច បរិស្ថាន អក្សរសាស្ត្រ និងរឿងព្រេង ដែលមានទាំងភាសាខ្មែរ និងបរទេស៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម