Connect with us

បច្ចេកវិទ្យា

iPhone 14 ទើបចេញក្តៅៗ មានមុខងារពិសេសៗ

បានផុស

នៅ

ក្នុងការធ្វើបទបង្ហាញរយៈពេល ៩០ នាទីនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុន Apple បានបង្ហាញស្មាតហ្វូនស៊េរីថ្មីកាលពីថ្ងៃពុធទី០៧ខែកញ្ញា ដែលមានតម្លៃប្រហាក់ប្រហែលនឹងម៉ូដែលមុនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណៈពិសេសរបស់ iPhone 14 ថ្មីរួមមាន ថ្មកាន់បានយូរជាងមុន និងសមត្ថភាពថតរូបថ្មី (ultra wide) និងការកំណត់ពន្លឺតិច។

iPhone 14 និង iPhone 14 Plus

ទូរស័ព្ទនេះ ក៏មានមុខងារ “SOS សង្គ្រោះបន្ទាន់” ដើម្បីបើកការផ្ញើសារទៅកាន់សេវាសង្គ្រោះបន្ទាន់នៅពេលដែលស្ថិតនៅកន្លែងគ្មាន Wifi ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Apple នៅតែរក្សាក្បាលឆកដដែលសម្រាប់ iPhone 14 និង iPhone 14 Plus។

iPhone 14 Plus មានអេក្រង់ទំហំធំ ៦.៧ អ៊ីញ ដែលផ្តល់នូវបទពិសោធន៍កាន់តែប្រសើរនៅពេលលេងហ្គេម ឬមើលវីដេអូ។

ម៉ូដែលទាំង២ គឺប្រើប្រាស់​ឈីប​ A15 Bionic ប៉ុន្តែបានដករន្ធដាក់ស៊ីម ទៅប្រើ​ eSIM វិញ។

ចំពោះកាមេរ៉ា, Iphone 14 មានកាមេរ៉ា ទំហំដល់ 48MP ភ្ជាប់មុខងារ Stabilization ជួយទប់លំនឹងពេលថតវីដេអូបានខ្លាំងជាងមុនទៀត ឯកាមេរ៉ាមុខមានទំហំ 12MP f/1.5។

ងាកមកមើល iPhone 14 Pro និង iPhone Pro Max វិញ, ម៉ូដែលទាំង២នេះ មិនមានឆកទេ តែជំនួសមកវិញដោយការរចនាថ្មីដែលគេឲ្យឈ្មោះថា Dynamic Island។

ម៉ូដែលទាំង២ ប្រើប្រាស់ឈីប A16 Bionic 4nm និងបំពាក់កាមេរ៉ា 48MP។

ចំពោះតម្លៃ iPhone 14 Pro គឺ ៩៩៩ដុល្លារ ហើយសម្រាប់ម៉ូដែល iPhone 14 Pro Max មានតម្លៃ ១៩៩៩ដុល្លារ (ទាំងនេះគឺជាតម្លៃនៅស្រុកក្រៅ)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ Apple ដំឡើងថ្លៃទូរសព្ទ iPhone ជិតមួយភាគប្រាំ នៅ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម