Connect with us

ព័ត៌មានអន្ដរជាតិ

ចំណុចសំខាន់ៗដែលលោក ពូទីន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា

បានផុស

នៅ

រយៈពេល ៤ ថ្ងៃហើយដែលវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) លើកទី ៧ ចាប់ផ្ដើមដំណើរការនៅបរិវេណសាកលវិទ្យាល័យ Far Eastern Federal ក្នុង​ទីក្រុង​កំពង់ផែ Vladivostok របស់ប្រទេស​រុស្ស៊ី ដោយមានការចូលរួមពីប្រទេសជាង ៦០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏បានលើកឡើងពីគន្លឹះ និងបញ្ហាជាច្រើនក្នុងវេទិកានោះផងដែរ ហើយនេះជាចំណុចសំខាន់ៗដែលលោកបានថ្លែង៖

  • រុស្សីនឹងតែងតែការពារផលប្រយោជន៍ជាតិរបស់ខ្លួន បន្តគោលនយោបាយឯករាជ្យ និងផ្តល់តម្លៃដល់គុណភាពដូចគ្នានៃដៃគូរបស់ខ្លួន ។
  • សេដ្ឋកិច្ចអាស៊ីមានការរីកចម្រើនលឿនជាងប្រទេសលោកខាងលិច ហើយនិន្នាការនេះនឹងបន្តទៅថ្ងៃអនាគត ។
  • ការជឿទុកចិត្តលើប្រាក់ដុល្លារត្រូវបានបាត់បង់ សូម្បីតែសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏កាត់បន្ថយទ្រព្យសម្បត្តិរបស់ពួកគេជាប្រាក់ដុល្លារផងដែរ ។
  • ប្រទេសរុស្ស៊ីមិនបានបាត់បង់អ្វីទាំងអស់ ចាប់តាំងពីប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែនថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែផលប្រយោជន៍សំខាន់គឺការពង្រឹងអធិបតេយ្យភាព ។
  • រុស្ស៊ី​មិន​បាន​ចាប់​ផ្តើម​ជម្លោះ​ប្រដាប់​អាវុធ​នៅ​អ៊ុយក្រែន​ទេ ប៉ុន្តែ​កំពុង​ព្យាយាម​បញ្ចប់​វា ​ក្រោយ​រដ្ឋប្រហារ​គាំទ្រ​ដោយ​អាមេរិក​ក្នុង​ឆ្នាំ ២០១៤ ។
  • លោកខាងលិចចង់ដាក់ជំនឿរបស់ខ្លួន ប៉ុន្តែការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនៅក្នុងនយោបាយពិភពលោកកំពុងធ្លាក់ចុះ ។
  • អតិផរណាបានឈានដល់កំណត់ត្រារយៈពេលវែងនៅក្នុងសេដ្ឋកិច្ចអភិវឌ្ឍន៍ ខណៈមនុស្ស ៣៤៥ លាននាក់កំពុងជួបប្រទះនឹងការខ្វះខាតស្បៀងអាហាររួចហើយ ពោលច្រើនជាង ២.៥ ដងក្នុងឆ្នាំ ២០១៩ ។
  • លោកខាងលិចគិតតែពីផលប្រយោជន៍របស់ពួកគេ ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបបន្តធ្វើអាណានិគមនិយម បោកបញ្ឆោតប្រទេសកំពុងអភិវឌ្ឍន៍ម្តងទៀត ។

គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចបូព៌ា (EEF) បាន​ចាប់ផ្តើមកាលពីថ្ងៃ​ចន្ទ ទី៥ ខែ​កញ្ញា ហើយនឹងបន្តដល់ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ខណៈប្រធានបទនៃវេទិកាឆ្នាំនេះគឺ “ផ្លូវទៅកាន់ពិភពលោកពហុប៉ូល” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ វិមានក្រឹមឡាំង បញ្ជាក់ពេលវេលាដែលលោក ពូទីន ចុះទៅតំបន់ Donbass

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម