Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​នឹងបន្តស្រាវជ្រាវ​រកភស្តុតាង​ជុំវិញបណ្ដឹងទាំង​ ១៣០ ​បាត់សមាជិកគ្រួសារ​ទៅនៅចម្ការលោក ខឹម វាសនា​

បានផុស

នៅ

​គិតត្រឹមថ្ងៃទី ៨ ខែកញ្ញា សមត្ថកិច្ចខេត្តសៀមរាបទទួល​ពាក្យបណ្ដឹងពីប្រជាពលរដ្ឋ​ប្រមាណ ១៣០ ករណី​ដើម្បីស្នើសុំជួយស្វែងរកសាច់ញាតិ​ដែលចូលទៅស្នាក់នៅ​ក្នុងដីចម្ការរបស់លោក ខឹម វាសនា ខណៈនៅសល់ប្រជាពលរដ្ឋប្រមាណ ៣០០ ទៅ ៥០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាបប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៨ ខែកញ្ញា ២០២២​នេះថា ក្រុមអ្នកគាំទ្ររបស់លោក ខឹម វាសនា នៅក្នុងចម្ការបច្ចុប្បន្ននៅសល់ប្រមាណ ១០ ភាគរយ​ប៉ុណ្ណោះ ដែលមានចំនួនមនុស្សពី ៣០០ ទៅ ៥០០ នាក់ ខណៈសមត្ថកិច្ចបានទុកពេល​វេលាឱ្យពួក​គាត់តាមសម្រួលប្រសិនបើពួកគាត់មិនចង់ចេញ ហើយ​ក៏មិនមានវិធានការក្ដៅណាមួយនោះទេ ​ដោយ​រង់ចាំការសម្រេចបន្ថែមពីគណៈបញ្ជា​ការឯកភាព​ខេត្ត។

​ចំពោះពាក្យបណ្ដឹង​របស់សាច់ញាតិ​ដែលបាត់សមាជិកគ្រួសារ​រត់ទៅនៅចម្ការលោក ខឹម វាសនា លោកស្នងការបង្ហើបថា ​សមត្ថកិច្ច​នឹងស្រាវជ្រាវរកភស្ដុតាងបន្តទៀត ប្រសិន​បើទាក់ទងនឹងករណីបង្ខាំងមនុស្ស ឬករណីណាមួយ​ដែលសមត្ថកិច្ចរកឃើញថាអាចអនុវត្តតាមផ្លូវច្បាប់បាន​នោះសមត្ថកិច្ច​នឹងអនុវត្ត។

សូមរម្លឹកថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឃោសនាថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយតាំងខ្លួនឯងថាជាព្រះព្រហ្មសង្គ្រោះមនុស្សដោយអំពាវនាវឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលការជួបជុំ នៅដីចម្ការរបស់លោកស្ថិតនៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទើបរួចផុតគ្រោះមហន្តរាយ។

ការឃោសនាបែបនេះ ធ្វើឱ្យពលរដ្ឋប្រមាណ ១៥ ០០០ នាក់ បានរត់ទៅប្រមូលម្តុំទៅទីនោះ ខណៈដោយទាំងពលរករខ្មែរនៅកូរ៉េជាង ១ ពាន់នាក់ ដែលជាអ្នកគាំទ្រលោក ខឹម វាសាន ក៏បានធ្វើដំណើរមកកម្ពុជាផងដែរ។

ក្រោយការជួបជុំអាជ្ញាធរខេត្តសៀមរាបបានដាក់ឱសានុវាទ ត្រឹមថ្ងៃទី ៣០ ខែ សីហាឱ្យលោក ខឹម វាសនា បំបែកការប្រមូលផ្ដុំដោយអាជ្ញាធរអះអាងថា ជាការឃោសនាប្រជាភិថុតបែបអបិយជំនឿប្រាសចាកពីការពិតធ្វើឱ្យពលរដ្ឋបោះបង់ផ្ទះសំបែង មុខរបរ កាងារធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសុខភាពពលរដ្ឋ។

ទោះយ៉ាងណាក្រុមលោក ខឹម វាសនា មិនបានធ្វើតាមការបញ្ជារបស់អាជ្ញាធរ ខណៈអាជ្ញាធរបានប្រើវិធានការបិទខ្ទប់ ដោយបើកឱ្យពលរដ្ឋដែលចង់ចាកចេញពីតំបន់នោះ ប៉ុន្តែមិនអនុញ្ញាតឱ្យចូលវិញនោះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៦ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម