KPT+
ឱកាសឆ្ពោះទៅកាន់ការផលិតភាពយន្តខ្នាតវែង នៃយុវផលិតករភាពយន្តកម្ពុជា
ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍសមត្ថភាពច្នៃប្រឌិតដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជាលើកទី៣ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង”
តាមរយៈ សេចក្តីជូនដំណឹង ស្តីពី ការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់ដល់ “កម្ពុជាថ្មី” នៅថ្ងៃនេះ សូមជូនដំណឹងដល់ ចាងហ្វាងផលិតកម្ម និងយុវផលិតករភាពយន្តកម្ពុជាទាំងអស់ជ្រាបថា ក្នុងគោលបំណងជំរុញ លើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបញ្ចេញគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យ ភាពយន្តជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រារព្ធរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក “ភាពយន្តខ្លាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្លាតវែង” តាមកាលបរិច្ឆេទ ខ្លឹមសារ លក្ខខណ្ឌ ចូលរួម និងគោលការណ៍វិនិច្ឆ័យដូចខាងក្រោម៖
ចំពោះ ខ្លឹមសារគោលនៃរឿង មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ នឹងជ្រើសរើសខ្លឹមសារគោលសម្រាប់ការ ចូលរួមប្រកួតប្រជែង ដូចខាងក្រោម៖
១. វប្បធម៌/ការអភិវឌ្ឍសង្គម៖ ខ្លឹមសារនៃសាច់រឿងត្រូវឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមានចំណេះដឹង ជំនឿសាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន.
២. ភាពច្នៃប្រឌិតនិងការបង្កើតថ្មី៖ ផ្ដោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍ផ្លូវចិត្ត ការស្រឡាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយ បង្កប់នូវគំនិតទស្សនវិជ្ជាទំនើប។
ព័ត៌មានពិស្ដារ៖
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព