KPT+
ហ៊ានទេ រស់ជាខ្លួនឯង?ទទួលយកចំណុចមិនស្អាតរបស់ខ្លួនឯង?
អាចមានទេមនុស្សស្រីប្រុសណាម្នាក់ ដែលហ៊ានប្រឈមមុខជាមួយបញ្ហាលើដងខ្លួនហើយទទួលស្គាល់ថា គ្រប់គ្នា មានភាពខុសប្លែកពីអ្នកដ៏ទៃទៀត។
ពិតជាកម្រណាស់ដែលមានមនុស្សហ៊ានទទួលយកខ្លួនឯងផ្នែកដែលមិនល្អ ហើយព្រមបញ្ចេញដោយចំហរទុកថាធម្មតានោះ។
ដូចករណីមួយនេះ មានជំងឺម្យ៉ាងដែលកើតឡើងនៅលើស្បែក ព្រោះតែរាងកាយខ្វះជាតិមេឡានីននាំឱ្យមានការអភិវឌ្ឍទៅជាបំណះពណ៌សៗ ប្រពាល លើស្បែក។
នេះជារឿងពិតរបស់កញ្ញា Elisabeth Van Aalderen ដែលបានបញ្ចប់ការសិក្សា Utrecht School ។
នាងបានដាក់ពាក្យសុំទៅផ្នែកថតរូបនៃ Fotovakschool ក្នុងទីក្រុង Amsterdam ។
នាងក៏បានធ្វើការជាអ្នកបង្ហាញម៉ូដអ្នកច្នៃម៉ូតនិងអ្នកដឹកនាំសិល្បជាច្រើនតែ ទីបំផុតនាងបានឈប់ពីការងារនោះដើម្បីបន្តក្តីសុបិនរបស់នាងក្នុងការចង់ក្លាយជាអ្នកថតរូប។
នៅពេលនាងមានអាយុ២៥ឆ្នាំស្បែកនាងចាប់ផ្ដើមលេចចេញជាចំណុចពណ៌សតូចៗដោយអន្លើ។
ពីរបីសប្ដាហ៍ក្រោយមក ចំណុចតូចៗនោះក៏ប្រែទៅជាធំឡើងៗ។
នោះជាពេលស្បែក ៦០% របស់នារីរូបនេះ ត្រូវបានគ្របដណ្ដប់ដោយ vitiligo (សន្លាកប្រភេទម្យ៉ាងនោះ) ។
ដំបូងនាងថា ពិតជាពិបាកចិត្តមែនទែន ថែមទំាងបានរកគ្រប់វិធីព្យាបាលទាំងអស់ មិនថាការតបអាហារ លេបថ្នាំ លាបឡេការពារកម្ដៅថ្ងៃ តែនៅមិនបានការអ្វីទាំងអស់។
អារម្មណ៍ថា ពិបាកទទួលយកបានអូសបន្លាយញាំញី។
ក្រោយមក មានមិត្តម្នាក់ប្រាប់ថានាងពិតជាចូលចិត្តស្បែកចម្លែកនេះណាស់ ជាស្ទីលឬសាក់?
ការគិតចម្លែកនោះ នាំមកនូវជីវិតថ្មីមួយដល់ Elisabeth Van Aalderen ។
នាងថា មនុស្សយើងតោងចេះប្រើពាក្យសម្ដីនិងការលើកទឹកចិត្តព្រោះវាអាចកែវាសនាអ្នកអភព្វ័នានាបាន។
នាងនិងគ្រួសារក៏សម្រេចចិត្ត និងបានរៀបចំគម្រោងមួយដែលនាងហៅថា Shades of Pale ផ្សព្វផ្សាយការយល់ដឹងអំពីស្ថានភាពទូទៅនៃជំងឺនេះ។
Elisabeth Van Aalderen និយាយថា មានមនុស្ស ប្រហែល ៦០ លាននាក់នៅជុំវិញពិភពលោកដែលត្រូវរងគ្រោះដោយ vitiligo ប៉ុន្តែភាគច្រើនមិនដឹងថាវាជាអ្វីទេហើយពួកគេរស់ដោយលាក់កំបាំងនិងស្អប់ខ្លួនឯង។
« ខ្ញុំមិនចង់ឱ្យអ្នកដែលមានស្បែកបែបនេះ ត្រូវបានគេមើលងាយនិងការរំលោភបំពានឱកាសការងារក្នុងសង្គមនោះទេ គេត្រូវមានសង្ឃឹមនិងទទួលស្គាល់ខ្លួនឯង និងជឿជាក់ថា យើងពិតជាមានចំណុចខុសពីគេ ដែលអ្នកដ៏ទៃមិនមានដូច»
Elisabeth បានទៅថតរូបជាមួយ មនុស្សស្រីនានាដែលមានជំងឺ vitiligo នឹងកំពុងការបាក់ទឹកចិត្តជាការលើកទឹកចិត្តដល់ពួកគេឱ្យមានភាពជឿជាក់លើខ្លួនឯងនិងសម្រស់របស់ខ្លួនដែលមានលើសពីស្លាកស្នាមទំាងនោះ។
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ៦ ឃ្លាត្រូវចាំ និងប្រាប់ខ្លួនឯងពេលអស់សង្ឃឹមរលីងក្នុងជីវិត
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៥ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ