Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេស រុស្ស៊ី សរសើរ ថៃ យល់ហេតុផលនៅពីក្រោយសង្គ្រាម អ៊ុយក្រែន

បានផុស

នៅ

ទីភ្នាក់ងារ​សារព័ត៌មាន TASS បានឲ្យដឹងថា លោក Sergei Lavrov ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ បានជួបពិភាក្សាជាមួយលោក Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នាអំឡុងពេលទស្សនកិច្ចផ្លូវការនៅទីក្រុងមូស្គូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកិច្ចពិភាក្សា លោក Sergei Lavrov ​បានធ្វើសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការអរគុណដល់ប្រទេសថៃចំពោះការវាយតម្លៃពីគោលបំណងរុស្ស៊ីនៅអ៊ុយក្រែន និងយល់ពីមូលហេតុពិតនៃស្ថានការណ៍ក្នុងឆាកអន្តរជាតិ ។

លោក Sergei Lavrov ថ្លែងថា “យើងសូមថ្លែងអំណរគុណដល់មិត្តថៃចំពោះអាកប្បកិរិយាប្រកបដោយតុល្យភាព មិនលំអៀង និងការទទួលខុសត្រូវនូវ​អ្វី​ដែល​កំពុង​កើត​ឡើង​ទាំងក្នុង ​និង​ជុំវិញប្រទេស​អ៊ុយក្រែន ។ យើង​សូម​ថ្លែងអំណរគុណចំពោះមិត្តថៃ​ដែល​យល់​ពី​មូលហេតុពិតប្រាកដនៃ​ស្ថានការណ៍​បច្ចុប្បន្ន​ក្នុង​ឆាក​អន្តរជាតិ ហើយយើងបញ្ជាក់ពីឆន្ទៈរបស់យើងក្នុងការចែករំលែកព័ត៌មានលម្អិតនៃការវាយតម្លៃរបស់យើងសម្រាប់គ្រប់យ៉ាងទាំងអស់ដែលកើតឡើង” ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានថ្លែងស្ងើចសរសើរចំពោះតួនាទីរបស់ប្រទេសថៃក្នុងដំណើរការសមាហរណកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នៅចុងឆ្នាំ ២០២២ នេះ ។

ចំណែកទំព័រហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃក៏បានផ្សព្វផ្សាយសារសុន្ទរកថារបស់លោក Sergei Lavrov ផងដែរ ដោយបានបញ្ជាក់ថា “រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសថៃ ហើយ​ថៃគឺ​ជា​សម្ព័ន្ធមិត្ត​ចាស់​បំផុតជាងគេ​របស់​រុស្ស៊ី​នៅ​អាស៊ីអាគ្នេយ៍ ។ ប្រទេសថៃតែងតែបង្កើតទំនាក់ទំនងជាមួយរុស្ស៊ីដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដោយសមភាព និងផលប្រយោជន៍រួម ។

សុន្ទរកថានោះបានបញ្ជាក់បន្ថែមថា “ក្នុងអំឡុងពេលដ៏លំបាកនេះ យើងត្រូវបានទទួលការណែនាំយ៉ាងល្អនៅក្នុងទំនាក់ទំនងទ្វេភាគី ដោយការពារផលប្រយោជន៍ជាតិ និងប្រជាជន ។ នេះជាការពិតនៅក្នុងទំនាក់ទំនងទ្វេភាគី និងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការផ្សេងៗ ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ” ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ The Standard

ចុចអាន ៖ ពូទីន ប្រាប់មូលហេតុដែលមិននិយាយពី អ៊ុយក្រែន ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តស្ទឹងត្រែង
ព័ត៌មានជាតិ១០ នាទីutes មុន

ខេត្តស្ទឹងត្រែង រៀបចំទីតាំងដំឡើងរូបសំណាកអធិរាជសំឡេងមាស ស៊ីន សាមុត នៅសួនច្បារមាត់ទន្លេសេកុង

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ជនរងគ្រោះ៧០០០​នាក់​​ពី​មជ្ឈមណ្ឌល​ឆបោក​ នៅមីយ៉ាន់ម៉ា រង់ចាំធ្វើ​មាតុភូមិនិវត្តន៍​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មីយ៉ាន់ម៉ាស្នើ​ចុះ​បញ្ជី​ម្សៅលាបមុខ Thanakha ​នៅ​អង្គការ​យូណេស្កូ​

សាន ផានិត
ជីវិតកម្សាន្ដ២៦ នាទីutes មុន

សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម