Connect with us

វប្បធម៌ ជំនឿ

បញ្ចៀសការសម្លាប់ខ្លួន តាមគន្លងព្រះពុទ្ធសាសនា ដោយ ព្រះភិក្ខុ គូ សុភាព

បានផុស

នៅ

សុខភាពផ្លូវចិត្ត គឺជារឿងសំខាន់ និងត្រូវការគិតគូរ ពិចារណា ថែទាំ ទន្ទឹមនឹងសុខភាពផ្លូវកាយ។ ដ្បិត សុខភាពផ្លូវចិត្ត យើងប៉ះមិនបាន មើលមិនឃើញ ស្ដាប់មិនលឺ ហើយវាអាចបញ្ជារាងកាយខ្លួនឯងឱ្យធ្វើអ្វីមួយនឹងស្មានមិនដល់ពីអ្នកជុំវិញ ពិសេសឈានដល់ការបញ្ចប់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានផ្ដល់បទសម្ភាសដល់ “កម្ពុជាថ្មី” អំពីផលវិបាក និងការបញ្ចៀសដោះស្រាយបញ្ហាដោយ អត្តឃាត ឬការសម្លាប់ខ្លួន ដោយព្រះភិក្ខុ មានថេរដីកាថា ការសម្លាប់ខ្លួនមាន២ ទី១ សម្លាប់ខ្លួនដើម្បីសង្គ្រោះអ្នកដទៃ ឧទាហរណ៍ថា មានគេ ឬម្ដាយឪពុក ត្រូវការថ្លើមប្រមាត់ ហើយកូនត្រូវការជួយ ហ្នឹងបានបុណ្យ។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានបន្តសង្ឃដីកាទៀតថា៖ “ប៉ុន្តែ ទី២ ការសម្លាប់ខ្លួនដោយសារការអន់ចិត្ត តូចចិត្ត គឺបាបវិញ។ បាប មានទោសៈចិត្ត មានអន់ចិត្ត ហើយនៅពេលចិត្តមិនជ្រះថ្លាមុនពេលស្លាប់ ផ្ដល់វិបាកគឺអាចធ្លាក់នរក ធ្លាក់អបាយភូមិអ៊ីចឹងហ្នឹងណា៎ ដោយសារអារម្មណ៍មុនស្លាប់ហ្នឹងអត់ល្អ!”។

ទាក់ទងនឹងទៅការបញ្ចៀសដោះស្រាយបញ្ហាដោយការបញ្ចប់ជីវិតខ្លួនឯង ព្រះភិក្ខុ មានថេរដីកាថា យើងកុំ​បន្ទោសខ្លួនឯងថា ម៉េចជីវិតយើងខុសគេ ពិបាកជាងគេ ព្រោះខ្សែជីវិតមនុស្ស សម្ពាយបុណ្យផ្សេងៗគ្នា មនុស្សតែងជួបបញ្ហាផ្សេងៗគ្នា បើជួប យើងដោះស្រាយ។ រឿងក្នុងលោកគ្មានអ្វីកើតមកចៃដន្យទេ សុទ្ធតែមានហេតុ ឬដោយសារយើងបានសាងអំពើអីមក ទាល់តែយើងទទួលស្គាល់ការពិត ហើយខំដោះស្រាយ ដោះបានប៉ុនណា ទទួលប៉ុនហ្នឹង មិនអាចបង្ខំតាមចិត្តយើងចង់បានទេ។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព មានថេរដីកាបន្តថា៖ “​ទាល់តែមានបញ្ញាគិតអ៊ីចឹង ទើបអាចទប់អារម្មណ៍ខ្លួនយើង បើមិនមានបញ្ញាទេ ចេះតែសោកសៅ ចេះតែស្ដីបន្ទោសខ្លួនឯង ​ថាម៉េចទៅជាពិបាកអ៊ីចឹង? ដល់យូរៗទៅ ធ្វើឱ្យខ្លួនយើងបាក់ ហើយរកផ្លូវខ្លី។ ដល់តែអ៊ីចឹងមានបានប្រយោជន៍អី? អ្នករស់ក៏សោកសៅ ស្លាប់ទៅធ្លាក់ទៅកំណើតមិនល្អ ធ្លាក់ទៅអបាយភូមិ ព្រោះចិត្តសៅហ្មង ​ឯបញ្ហាក៏មិនបានដោះស្រាយអ្វីបាន”។

គួរបញ្ជាក់ថា នៅ​ក្នុង​​របាយការណ៍​ ទិវាបង្ការ​ការធ្វើ​អត្តឃាត​ពិភពលោក​ ថ្ងៃទី ១០ ​កញ្ញា ឆ្នាំ២០១៩ អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា ករណី​អត្តឃាតភាគ​ច្រើន​ ​មាន​កើត​ឡើង​ ​នៅ​ក្នុង​ប្រទេស​​ក្រីក្រ​ និង​មធ្យម តែ​នៅ​ប្រទេស​អ្នក​មាន​ អត្រា​អត្តឃាតមាន​កម្រិត​​ខ្ពស់​ខ្លាំង​គេ។ នៅទ្វីប​អាហ្វ្រិក អឺរ៉ុប និងអាស៊ី​អាគ្នេយ៍ អត្រាអត្តឃាត មាន​កំរិត ​១០,៥​ នាក់ ក្នុង​ចំណោម​ប្រជាជន​ ១០ ម៉ឺន​នាក់ ពោល​គឺ​​ខ្ពស់​ជា​មធ្យមភាគ​ពិភពលោក​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម