ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្នើ ADB ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសិប្បកម្ម-ឧស្សាហកម្ម
លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើកិច្ចការការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសិប្បកម្ម-ឧស្សាហកម្មនៅកម្ពុជា។ លោកបណ្ឌិត ចម ប្រសិទ្ធ ស្នើបែបនេះ ខណៈអនុញ្ញាតឲ្យលោកស្រី Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដែលទើបតែងតាំងថ្មីជួបសំណេះសំណាល កាលពីរសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/04-17-1024x694.jpg)
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះធនាគារ ADB ដែលកន្លងមក និងដល់បច្ចុប្បន្ន បានដើរតួរយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ចាប់តាំងពីដំណាក់កាលកម្ពុជា ចាប់ផ្ដើមដំណើរការកសាងប្រទេសឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/02-21-1024x682.jpg)
ដោយឡែក ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រើន ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យខេត្តនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤មក ទៅលើខេត្តគោលដៅជាច្រើនរួមមាន៖ ខេត្តស្វាយរៀង, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, សៀមរាប, ព្រះសីហនុ, និងខេត្តស្ទឹងត្រែង ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/03-18-1024x682.jpg)
គម្រោងទាំងនោះ មានដូចជា៖ គម្រោងផ្គត់ផ្គង់ និងកែលម្អប្រព័ន្ធផលិតកម្មទឹកស្អាតទីប្រជុំជន ពង្រីក ណ្តាញទឹកស្អាតនៅបណ្តារដ្ឋាករទឹកសាធារណៈ និងរដ្ឋាករទឹកស្វយ័ត-និងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្ម និងប្រព័ន្ធចែកចាយថ្មី។ ក្នុងនោះ ជាសំខាន់បានអនុវត្តនៅខេត្តស្ទឹងត្រែង ដើម្បីឲ្យមានលទ្ធភាពពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកឲ្យកាន់តែទូលំទូលាយ និងមានគុណភាព ពីព្រោះកន្លងមកខេត្តនេះបានប្រើបណ្តាញទឹកចាស់ ដែលសល់ពីជំនាន់បារាំងប្រមាណ ១០០ឆ្នាំមកហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/01-24-1024x682.jpg)
លោកបណ្ឌិត ចម ប្រសិទ្ធ បានស្នើឲ្យ ADB ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើកិច្ចការមួយចំនួន ដូចជា៖ ការបណ្តុះបណ្តាលធនធានមនុស្ស, ជួយគាំទ្រការងារផលិតទឹកដើម្បីលក់ដុំ, ការសាងសង់អាងប្រព្រឹត្តិកម្មខ្នាតតូច សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ឬតំបន់ឆ្ងាយខ្វះប្រភពទឹក, ការផ្តល់កម្ចីវិនិយោគឯកជន សម្រាប់ការតបណ្តាញទឹកស្អាតពីប្រភពទឹកខេត្តកំពត មកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង, ការបំពាក់ Sensor ដើម្បីតាមដានសម្ពាធទឹក និងគុណភាពទឹកជាដើម្បី។
លោកស្រី Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដែលទើបតែងតាំងថ្មី បានសម្តែងក្ដីរីករាយ ចំពោះការបំពេញបេសកកម្មការងារនៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល សម្រេចបាន ក្រោមគម្រោងកិច្ចសហប្រប្បត្តិការវាងក្រសួង និងADB។ ជារួមឃើញញ ថា ការងារមានកិច្ចសហការល្អ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចលទ្ធផលតាមការរំពឹងទុក។
លោកស្រី បានបង្ហាញជំហរគាំទ្រ និងពង្រឹងកិច្ចសហប្រតបត្តិការបន្ថែមទៀត ដើម្បីជំរុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា សម្រេចបានតាមគោលដៅរបស់ខ្លួន។ ក្នុងនោះ លោកស្រីបានមើលឃើញពីការខិតខំរបស់កម្ពុជា ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានខិតខំជាខ្លាំងលើវិស័យទឹកស្អាតនេះ។
បើប្រៀបធៀបនឹងប្រទេសជិតខាង កម្ពុជាផលិតទឹកប្រកបដោយគុណភាព និងមានតម្លៃថោកជាងគេ ព្រមទាំងមានតម្លៃអនុគ្រោះដល់គ្រួសារក្រីក្រ និងកម្មករ-កម្មការិនី រោងចក្រទៀតផង។ លើសពីនេះទៀត ក្រសួង បានសម្រេចកែប្រែការផ្តល់អាជ្ញាបណ្ណទឹកស្អាត ពីរយៈពេល ៣ឆ្នាំម្តង រហូតដល់ ២០ឆ្នាំ ម្តង ដែលជាការផ្តល់លំនឹងដ៏ប្រសើរ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជនលើការងារ វិនិយោគរបស់ខ្លួន ផងដែរ៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?