Connect with us

ព័ត៌មានជាតិ

សមាគមមើលឃើញអំពីកំណើនទេសចរពេលភ្ជុំបិណ្ឌក្រោយកម្ពុជាមានលក្ខខណ្ឌអំណោយផលជាច្រើន

បានផុស

នៅ

ប្រធាន​​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា នៅក្នុងរដូវកាល​ពិធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ កម្ពុជា នឹងមានកំណើនភ្ញៀវទេសចរជាតិ ខណៈទេសចរអន្តរជាតិអាចកើនដែរ តែមិនដូចភ្ញៀវក្នុងស្រុកនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាយ ស៊ីវលីន អះអាងដូចនេះ ដោយមើលឃើញថា កម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើន និងប្រទេសបានបើកទូលាយ ជាពិសេសនៅពេលមាន​បុណ្យទាននៅតាមរមណីយដ្ឋាននានា បានខិតខំកែច្នៃ និងរៀបចំសណ្ឋាប់ធ្នាប់ សន្តិសុខវត្ថិភាពល្អជាដើម។ «ទំនោររបស់ប្រជាពលរដ្ឋយើង នៅពេលមានបុណ្យទានម្តងៗ តែងតែចេញដើរកម្សាន្តហើយ»។ នេះជាការបន្ថែមរបស់លោក ស្រី ឆាយ ស៊ីវលីន។

ប្រធាន​​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា បានបន្តថា ​ប៉ែកខាងសមុទ្រ និងតំបន់អេកូទេសចរណ៍ នឹងទាក់ទាញភ្ញៀវ​ទេសចរឱ្យទៅកម្សាន្តច្រើន។ ជាមួយគ្នានេះ តំបន់ទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប ក៏នឹងអាចទាក់ទាញភ្ញៀវបាន​ច្រើនផងដែរ។ លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប បានខិតខំធ្វើការកិច្ចការងារជាច្រើន ដើម្បីទាក់ទាញវិស័យទេសចរណ៍នេះ ដូចជា ការជំរុញឱ្យមានការងើបឡើងវិញនូវអាជីវកម្មទេសចរណ៍ ការរៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់បានល្អប្រសើរ ការបញ្ចុះតម្លៃសេវាទេសចរណ៍ផ្សេងៗ ជាពិសេសសម្រួលដល់ភ្ញៀវជនបរទេស ដែលរស់នៅកម្ពុជា ២ឆ្នាំ ទទួលបានការលើកទឹកចិត្តអាចចូលលេងតំបន់អង្គរដោយមិនគិតថ្លៃ ជាដើម។

«ចំណែកខេត្តដែលពីមុនមក មិនសូវទទួលបានភ្ញៀវទេសចរច្រើន ចាប់ពីពេលនេះទៅនឹងអាចមានការកើនឡើងហើយ ដោយសារភ្ញៀវក្នុងស្រុកមួយចំនួនធំ បានដើរកម្សាន្តកន្លែងដែលល្បីៗរួចហើយ ដូច្នេះ នៅគោលទៅទេសចរណ៍មួយ​ចំនួនទៀត ដែលពួកគេមិនទាន់បានទៅដល់ គេនឹងទៅលេងនៅពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃឈប់សម្រាកនេះ»។ នេះជាការកត់សម្គាល់របស់លោកស្រី ឆាយ ស៊ីវលីន។

​​លោកស្រី ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរជាពិសេសវិស័យសណ្ឋាគារ ដែលជាសេវាកម្មដ៏សំខាន់ មានឱកាសស្រូប​ចំណូលមកវិញតាមរយៈទេសចរក្នុងស្រុក នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវរៀបចំគុណភាពសេវាកម្ម ដោយពង្រឹងធនធានមនុស្សក្នុងវិស័យនេះឱ្យបានល្អ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ ២០២១ មានភ្ញៀវទេសចរប្រមាណ ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស។ ដោយឡែកឆ្នាំនេះ អ្នកជំនាញទេសចរណ៍មើលឃើញថា នឹងកើនឡើងខ្ពស់ជាងឆ្នាំ ២០២១។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២នេះ នឹងប្រព្រឹត្តិទៅ ថ្ងៃទី ២៤-២៦ ខែ កញ្ញា ដោយចាប់ផ្តើមដាក់បិណ្ឌ នៅថ្ងៃទី ១១ ខែកញ្ញា គឺជាបិណ្ឌ១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ១០ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម