ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនឡើងកាន់តែច្រើន ក្នុងគ្រោះរញ្ជួយដីនៅខេត្ត ស៊ីឈួន ប្រទេសចិន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី៨ខែកញ្ញានេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ ដែលវាយប្រហារខេត្តស៊ីឈួន ភាគនិរតី ប្រទេសចិនបានកើនឡើងដល់ ៨២ នាក់ហើយ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា គ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ ដែលជាការរញ្ជួយខ្លាំងបំផុតវាយប្រហារខេត្តនេះចាប់តាំងពីឆ្នាំ២០១៧មក ក៏បានបណ្តាលឲ្យមនុស្សជាង២៧០នាក់រងរបួសផងដែរ ខណៈ៣៥នាក់កំពុងបាត់ខ្លួន។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានបើកឡើងវិញ នូវផ្លូវឆ្ពោះទៅកាន់តំបន់ Luding ដែលជាចំណុចកណ្តាលនៃការរញ្ជួយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា តំបន់នេះបានជួបការរញ្ជួយកម្រិត ២.៩រ៉ិចទ័រថ្មីទៀត កាលពីល្ងាចថ្ងៃពុធ។
អ្នកព្យាករណ៍អាកាសធាតុ បានចេញការព្រមានពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់បំផុតទីពីរ សម្រាប់គ្រោះមហន្តរាយភូមិសាស្ត្រដែលអាចកើតមាននៅតំបន់ Luding ដោយអាចរាប់បញ្ចូលទាំងការរអិលបាក់ដីផងដែរ។
ការព្រមានពណ៌លឿងដែលមិនសូវធ្ងន់ធ្ងរ ត្រូវបានចេញសម្រាប់តំបន់កណ្តាល និងភាគខាងលិចខេត្ត ស៊ីឈួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ