Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសៀមរាប​បើកកិច្ចប្រជុំពាក់ព័ន្ធបរិស្ថាន​ក្នុងសហគមន៍ទាំង៣

បានផុស

នៅ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ ក្រសួងទេសចរណ៍ ​ក្រោមយុទ្ធនាការ​ “កម្ពុជាស្អាត កម្ពុជាបៃតង” បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប​ និងអាជ្ញាធរទន្លេសាបបានបើកកិច្ចប្រជុំក្រោមវត្តមាន លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចប្រជុំដែលរៀបចំឡើងរយៈពេល ២ ថ្ងៃចាប់ពីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកញ្ញានេះ ស្ថិតនៅសាលាឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ចែម រ៉ាណែល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង បានបង្ហាញថា ដើម្បីបន្តជំរុញភាពស្អាត និងបៃតង និងបន្តគាំទ្រដល់សហគមន៍ទាំង៣ខាងលើនេះ ក្នុងដំណើការរៀបចំផែនការ Clean and Green ឱ្យបានពេញលេញនោះ ក្រុមការងារគណៈ​កម្មាធិការ​ជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ គ្រោងនឹងចុះតាមដាន និងត្រួតពិនិត្យលើការរៀប​ចំផែនការ Clean and Green នៅក្នុងសហគមន៍ចុងឃ្លៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍កំពង់ភ្លុក ក្នុងន័យនេះ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានស្នើសុំកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្តផងដែរ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញឲ្យរដ្ឋបាលក្រុង រដ្ឋបាលស្រុក ចៅសង្កាត់ មេឃុំ មេភូមិ ប្រធានសហគមន៍ ព្រមទាំងសមាជិក និងស្ថាប័នពាក់ព័ន្ធនសហគមន៍ទាំង ០៣ខាងលើនេះ ធ្វើយ៉ាងណាដើម្បីចូលរួមធ្វើការពិនិត្យលើផែនការ Clean and Green និងការអនុវត្តទៅលើទីតាំងជាក់ស្ដែង។

លោកបានបន្តថា ការតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ Clean and Green របស់សហគមន៍កំពង់ឃ្លាំង សហគមន៍ចុងឃ្លៀស និងសហគមន៍កំពង់ភ្លុក នៅខេត្តសៀមរាបនេះ នៅតាមភូមិនីមួយៗ ក្នុងឃុំ គឺយើងត្រូវចាត់ចែងដាក់ធុងសម្រាម់យ៉ាងហោចណាស់ឲ្យបាន១០ទីតាំង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋពួកគាត់បានប្រមូលសំរាម់ពីកន្លែងផ្សេងៗ យកទៅដាក់នៅតាមទីតាំងដែលអាជ្ញាធរបានដាក់ឲ្យនោះ។

លោក បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតថែរក្សាអនាម័យ បរិស្ថានឱ្យមានល្អ ដើម្បីសុខភាពក្នុងការរស់នៅរបស់យើងគ្រប់ៗគ្នាឱ្យសមជាកន្លែងទេសចរណ៍​ជាតិ និងអន្តរជាតិមកទស្សនាផងដែរ៕

អត្ថបទ៖គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម