ព័ត៌មានអន្ដរជាតិ
ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ធ្វើសមយុទ្ធយោធាអំពី “ការរំដោះទឹកដីដែលរឹបអូសដោយសត្រូវ” ជិតព្រំដែន អ៊ុយក្រែន
ប្រទេសបេឡារុសបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅទីក្រុង Brest ជិតព្រំដែនប្រទេសប៉ូឡូញ និងជិតព្រំដែនជាមួយអ៊ុយក្រែន ។
ក្រសួងការពារជាតិបាននិយាយថា ប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ក៏ដូចជាបានអនុញ្ញាតឲ្យទីក្រុងមូស្គូ យកទឹកដីរបស់ខ្លួនធ្វើជាផ្នែកមួយនៃសង្គ្រាមលុកលុយលើអ៊ុយក្រែន ក៏បានចាប់ផ្តើមសមយុទ្ធនៅជិតរដ្ឋធានី Minsk និងតំបន់ភាគឦសាននៃទីក្រុង Vitebsk ផងដែរ ។
ក្រសួងបាននិយាយទៀតថា សមយុទ្ធដែលគ្រោងនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៤ ខែកញ្ញា នឹងអនុវត្ត “ការរំដោះទឹកដីដែលត្រូវបានរឹបអូសជាបណ្តោះអាសន្នដោយសត្រូវ” និង “ការដណ្តើមគ្រប់គ្រងតំបន់ព្រំដែនឡើងវិញ” ផងដែរ ។
យោងតាមក្រសួងការពារជាតិបានឲ្យដឹងថា ចំនួនកងទ័ព និងកម្រិតឧបករណ៍យោធាដែលចូលរួមក្នុងសមយុទ្ធនេះ មិនតម្រូវឲ្យមានការជូនដំណឹងណាមួយទៅខាងក្រៅនោះទេ ពោលវានៅក្រោមគោលការណ៍ណែនាំរបស់អង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ពូទីន ប្រាប់មូលហេតុដែលមិននិយាយពី អ៊ុយក្រែន ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង