ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិភាសាខ្មែរ គ្រោងបោះពុម្ពសៀវភៅវចនានុក្រមខ្មែរថ្មី មានជាង ៤ ម៉ឺនពាក្យ
បច្ចុប្បន្នការប្រើប្រាស់អក្សរ និងភាសាខ្មែររបស់កូនខ្មែរ ស្ទើរតែគ្រប់រូបមានបញ្ហាកំហុស អក្ខរាវិរុទ្ធ វេយ្យាករណ៍ អំណាន សំណេរ ការប្រើប្រាស់ឃ្លា គួរឱ្យព្រួយបារម្ភ។ ដោយមើលឃើញពីបញ្ហាទាំងនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងបោះពុម្ពផ្សាយនូវ វចនានុក្រមខ្មែរថ្មី មួយទៀត ដែលមានជាង ៤ ម៉ឺនពាក្យ ដើម្បីឱ្យសាធារណជនបានស្វែងយល់ពីពាក្យខ្មែរនីមួយៗឱ្យកាន់តែច្បាស់នៅក្នុងឆ្នាំ ២០២២នេះ។
ក្នុងសិក្ខាសិលាស្តីពី “វិការភាពនៃការប្រើប្រាស់ភាសាខ្មែរបច្ចុប្បន្ន” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ថ្លែងថា វចនានុក្រមខ្មែរថ្មី ត្រូវបានបង្កើតឡើងក្រោមទម្រង់ ៣ យ៉ាង។ ទី១ ពាក្យខ្មែរមួយចំនួន ដែលមានក្នុងវចនានុក្រមខ្មែរ របស់សម្តេចសង្ឃរាជ ជួន ណាត នឹងយកមកពិនិត្យឡើងវិញ នូវពាក្យណាមួយដែលលោកមិនបានបកស្រាវច្បាស់លាស់។ បន្ទាប់ពីមានការកែសម្រួលពាក្យចាស់ៗ ទី២ ក៏មានការបង្កើតនូវពាក្យថ្មី ផ្សេងទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទី៣ គឺមានការបកប្រែពាក្យពីភាសាបរទេស មកជាភាសាខ្មែរ ដូចជាឈ្មោះរបស់ប្រទេស ឬឧបករណ៍ប្រើប្រាស់មួយចំនួនដែលប្រើជាភាសាបរទេស មកបកប្រែក្នុងន័យជារួមមួយ រួចដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។ ក្នុងនោះ ក៏មានបកប្រែនូវពាក្យបច្ចេកទេសមួយចំនួនដែលមកពីវិស័យជាច្រើន ដូចជាវិស័យសុខាភិបាល វិស័យច្បាប់ ជាដើម។
អនុរដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះបានបន្ថែមថា ដោយមើលឃើញពីបញ្ហាប្រឈមទាំងអស់នេះហើយ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបង្កើតជា កម្មវិធីការពារការសរសេរអក្ខរាវិរុទ្ធខុស ប៉ុន្តែហាក់ដូចមិនសូវមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនខ្មែរមួយចំនួនធំទៅវិញ។ ពួកគេយកចិត្តទុកដាក់ជាមួយនឹងការលក់អីវ៉ាន់ តាមប្រព័ន្ធអេឡិចត្រូនិច ជាជាងការអប់រំផ្សេងៗ។
ចំណែក លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សៀវភៅវចនុក្រមខ្មែរដែលគ្រោងនឹងបោះពុម្ពផ្សាយឆ្នាំ២០២២នេះ គឺមានពាក្យខ្មែរប្រមាណ ជាង ៤ម៉ឺនពាក្យ។ បន្ទាប់ពីបោះពុម្ពសៀវភៅវចនានុក្រមដល់សាធារណជន ប្រមាណពី ១ ទៅ ២ ឆ្នាំ នឹងមានការបញ្ជូលទៅកម្មវិធីវចនានុក្រមក្នុងទូរសព្ទដៃផងដែរ។
លោក សន ពៅ បានអះអាងបន្ថែមថា ទោះបីជាកន្លងមកកម្ពុជាមានបញ្ហាទាក់ទងជាមួយនឹងការប្រើប្រាស់ភាសាខ្មែរយ៉ាងណាក្តី ក៏ប៉ុន្តែ ទន្ទឹមនឹងបញ្ហាទាំងនេះ ក៏មានការខិតខំប្រឹងប្រែងថែរក្សានូវប្រពៃណី វប្បធម៌ ក៏ដូចជាអក្សរខ្មែរពីសំណាក់ប្រជាជនខ្មែរ មិនឱ្យបាត់បង់ដូចគ្នា។ មិនតែប៉ុណ្ណោះ ក្រសួងពាក់ព័ន្ធ ក៏ដូចជាអ្នកជំនាញមួយចំនួន បានសហការគ្នាបង្កើតឱ្យមានគោលការណ៍ ក៏ដូចជាកម្មវិធីមួយចំនួនដើម្បីអភិរក្ស និងអភិវឌ្ឍអក្សរខ្មែរឱ្យបានគង់វង្សជារៀងរហូត៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី