Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Hillary Clinton ថា លោក Trump និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី​បានលួចការបោះឆ្នោតរបស់ខ្លួន

បានផុស

នៅ

អតីតបេក្ខជនប្រធានាធិបតីចាញ់ឆ្នោតកាលពីឆ្នាំ ២០១៦ លោកស្រី Hillary Clinton បានអះអាងថា លោក Trump បានលួចការបោះឆ្នោតពីលោកស្រីរយៈពេល ៤ ឆ្នាំមកហើយ បន្ទាប់ពីលោកស្រី​ចាញ់ឆ្នោត ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Kara Swisher របស់អ្នកកាសែត New York Times Opinions ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោកស្រី Clinton បាននិយាយអំពីការចាញ់ឆ្នោតនៅឆ្នាំ ២០១៦ ដោយសារតែ “យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត” របស់លោក Donald Trump ដែលមកពីគណបក្សាធារណរដ្ឋ និង “ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី” ។ លោកស្រីបានអះអាងថា ការបោះឆ្នោតរបស់លោកស្រីត្រូវបានគេលួច ។

លោកស្រីបាននិយាយថា “ខ្ញុំគិតថា លោក Trump និងមនុស្សជាច្រើននៅជុំវិញគាត់ដឹងថា ជ័យជម្នះរបស់គាត់មិនមែនជាការពិតនោះទេ ។ ពួកគេមានយុទ្ធនាការទ្រង់ទ្រាយធំដើម្បីបង្ក្រាប​អ្នកបោះឆ្នោតស្បែកខ្មៅ ហើយឥឡូវយើងដឹងអំពីរឿងនេះច្រើនជាងអ្វីដែលយើងបានធ្វើទៅទៀត” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោកស្រីក៏បានស្តីបន្ទោសអ្នកបោះឆ្នោតឲ្យគណបក្សទី ៣ ដែលបានបោះឆ្នោតដល់​គណបក្សសេរីនិយមរបស់លោក Gary Johnson និងលោកស្រី Jill Stein ដែលជាបេក្ខជនមកពីគណបក្សបៃតងដែលទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់គណបក្សរបស់ពួកគេ និងបានអះអាងថា ពួកគេត្រូវបានជំរុញដោយសារព័ត៌មានរុស្ស៊ី ។

លោកស្រីបាននិយាយថា “ពួកគេមានបេក្ខជនរបស់គណបក្សទីបីដែលត្រូវបានជំរុញជាពិសេស​តាមរយៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ។ ហើយវាជារឿងភូតកុហក និងរឿងគួរឲ្យអស់សំណើចដែលកើត​ឡើងលើខ្ញុំ ហើយវាមានន័យថា ពួកគេនឹងនៅផ្ទះ ប្រសិនបើពួកគេមិនអាចទៅបោះឆ្នោតឲ្យលោក Trump” ។

លោកស្រីបាននិយាយថា លោក Trump កំពុងកាន់តំណែងជាប្រធានាធិបតីដែលមានបរិយាកាស​អាប់អួរ និងមិនស្របច្បាប់ ដែលលោកស្រីបាននិយាយជាច្រើនដងក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ។

បច្ចុប្បន្នលោកស្រីចាត់ទុកលោក Trump និងគណបក្សសាធារណរដ្ឋថាឆ្កួត ពីព្រោះលោកស្រីជា​បេក្ខជនប្រធានាធិបតីដែលពួកគេបានលួចក្នុងការបោះឆ្នោត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម