Connect with us

ព័ត៌មានអន្ដរជាតិ

២០២២ ជាឆ្នាំដែលទ្វីបអឺរ៉ុប ជួបរដូវក្តៅ ក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)

បានផុស

នៅ

ទ្វីបអឺរ៉ុបបានជួបប្រទះរដូវក្តៅក្តៅបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ នេះបើយោងតាមសេវាផ្លាស់ប្តូរអាកាសធាតុ Copernicus របស់អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេវាដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបមួយនេះ, សីតុណ្ហភាពជាមធ្យមចាប់ពីខែមិថុនាដល់ខែសីហាក្នុងរដូវក្តៅនេះ គឺក្តៅជាងរដូវក្តៅឆ្នាំមុន ០.៤អង្សាសេ។

សេវាកម្មនេះបានរកឃើញថា សីតុណ្ហភាពនៅអឺរ៉ុប ភាគច្រើនគឺឡើងខ្ពស់ជាងមធ្យមនៅភាគខាងកើតទ្វីបក្នុងខែសីហា ប៉ុន្តែក៏ខ្ពស់ជាងកម្រិតមធ្យមផងដែរនៅភាគនិរតី។

អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅសេវានេះ គឺលោកស្រី Freja Vamborg បាននិយាយថា “រលកកម្តៅដ៏ខ្លាំងជាបន្តបន្ទាប់នៅទូទាំងទ្វីបអ៊ឺរ៉ុប គួបផ្សំនឹងលក្ខខណ្ឌអាកាសធាតុស្ងួតខុសពីធម្មតា បាននាំឲ្យមានសីតុណ្ហភាពរដូវក្តៅ ក្តៅខ្លាំង ក្នុងប្រវត្តិសាស្រ្ត, គ្រោះរាំងស្ងួត និងសកម្មភាពអគ្គិភ័យនៅក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប ដែលប៉ះពាល់ដល់សង្គម និងធម្មជាតិតាមវិធីផ្សេងៗគ្នា”។

រលកកម្តៅ និងភ្លើងឆេះព្រៃនៅអឺរ៉ុប បានវាយប្រហារតំបន់នេះធ្ងន់ធ្ងរ ក្នុងរដូវក្តៅ ហើយមានរបាយការណ៍ថា គ្រោះរាំងស្ងួតនៅទ្វីបនេះ គឺមានសភាពអាក្រក់បំផុតក្នុងរយៈពេល៥០០ឆ្នាំ។

អ្នកវិទ្យាសាស្ត្រអាកាសធាតុបានព្រមានថា ប្រសិនបើកម្តៅសកលលោក នៅតែបន្តកើនឡើងមិនថយចុះទេនោះ នោះរដូវក្តៅនៅអឺរ៉ុបនឹងជួបប្រទះរលកកម្តៅកាន់តែខ្លាំង គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃកាន់តែសាហាវៗ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ អឺរ៉ុប ជួបគ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេល ៥០០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម