Connect with us

ជីវិតកម្សាន្ដ

Justin Bieber ប្រកាសលុបចោលការប្រគំតន្ត្រីបន្ទាប់ ទោះជាសះស្បើយពីជំងឺ

បានផុស

នៅ

Justin Bieber បានលុបចោលការប្រគំតន្រ្តី “Justice Tour” ដោយសារមានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត បើទោះជាបានជាសះស្បើយពីជំងឺ Ramsay Hunt Syndrome ឬជំងឺខ្វិនលើផ្ទៃមុខក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងជនជាតិកាណាដាវ័យ ២៨ ឆ្នាំរូបនេះ បានប្រកាសការលុបចោលការប្រគំតន្ត្រីបន្ទាប់នៅអាមេរិកខាងត្បូង ប្រទេសអូស្ត្រាលី និងទ្វីបអឺរ៉ុប ក្រោយទើបបញ្ចប់ព្រឹត្តិការណ៍នេះនៅប្រទេសប្រេស៊ីល ។

ទន្ទឹមនឹងនេះ Justin Bieber បានបញ្ជាក់បន្ថែមនៅលើបណ្ដាញ Instagram ទៀតថា “បន្ទាប់ពីឡើងលើឆាកសម្តែងរួច ខ្ញុំមានការនឿយហត់ជាខ្លាំងដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់ខ្ញុំ ដូច្នេះហើយទើបខ្ញុំត្រូវបញ្ឈប់ការប្រគំតន្ត្រីនៅពេលនេះ ។ ខ្ញុំមិនអីទេ ប៉ុន្តែខ្ញុំត្រូវការពេលសម្រាកដើម្បីឲ្យសុខភាពកាន់តែប្រសើរឡើង” ។

យ៉ាងណាមិញនេះមិនមែនជាលើកទី ១ នោះទេដែលតារាចម្រៀង Justin Bieber លុបចោលការសម្ដែងនេះ ពោលនៅពេលថ្មីៗនេះម្ចាស់បទ “Baby” ក៏បានរំសាយការសម្ដែងរួចទៅហើយ ព្រោះតែបញ្ហាជំងឺខ្វិនលើផ្ទៃមុខរបស់ខ្លួន ខណៈកាលពីឆ្នាំ ២០១៧ តារាចម្រៀងរូបនេះក៏បានលុបចោលការប្រគំតន្ត្រីនៅអាមេរិកខាងជើង ដោយសារតែបញ្ហាសុខភាពផ្លូវចិត្ត ៕

ប្រែសម្រួលដោយ ៖ នាងតូច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម