Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង អនុម័តច្បាប់ថ្មី អាចបាញ់អាវុធនុយក្លេអ៊ែរ ដោយស្វ័យប្រវត្តិ (មានវីដេអូ)

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានអនុម័តច្បាប់ថ្មីមួយស្តីពីអាវុធនុយក្លេអ៊ែរ ដោយប្រកាសជាផ្លូវការថា ខ្លួនជារដ្ឋអាវុធនុយក្លេអ៊ែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ច្បាប់ថ្មីនេះ នឹងផ្តល់ឲ្យលោក គីម ជុងអ៊ុន នូវសិទ្ធិអំណាចផ្តាច់មុខ ក្នុងការបញ្ជាឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែក៏អនុញ្ញាតឲ្យប្រើប្រាស់ដោយស្វ័យប្រវត្តិផងដែរ ប្រសិនបើប្រទេសនេះរងការវាយប្រហារ។

កូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៦ និងបានធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរនៅឆ្នាំ២០១៧ មុននឹងប្រកាសផ្អាកជាឯកតោភាគីលើការធ្វើតេស្តនុយក្លេអ៊ែរ។

លោក គីម ជុងអ៊ុន

ខ្លួនតែងតែអះអាងថា សព្វាវុធនេះគឺសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារតែប៉ុណ្ណោះ ហើយបញ្ជាក់ថា ខ្លួនតម្រូវឲ្យមានអាវុធបែបនេះ ដោយសារតែកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បដិសេធចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមកូរ៉េដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៥០។

ថ្លែងនៅចំពោះមុខសភាប្រជាជនកំពូល ដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសនេះ នៅថ្ងៃសុក្រទី០៩ខែកញ្ញា លោក គីម បាននិយាយថា កូរ៉េខាងជើង នឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ទោះមានការដាក់ទណ្ឌកម្មរាប់រយឆ្នាំក៏ដោយ។

លោក​បាន​ចោទ​អាមេរិក​ថា មានការ​ប៉ុនប៉ងមិនល្អ ដើម្បី​ចរចា​ជាមួយ​កូរ៉េខាងជើង​ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ។ កិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០១៨ និង ២០១៩ ស្ទើរតែទទួលបានជោគជ័យទៅហើយ ប៉ុន្តែបានដួលរលំវិញនៅពេលដែលរដ្ឋបាល លោក ​ត្រាំ បដិសេធផ្តល់សម្បទានណាមួយលើការដាក់ទណ្ឌកម្ម មុនការរំសាយអាវុធនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិក បាន​រក្សាមូលដ្ឋានកងទ័ព​ មាន​ទាហាន ២៨ ០០០ នាក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែលខ្លួន​មាន​សន្ធិសញ្ញា​ការពារជាតិជាមួយ។

លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក ដូណាល់ ត្រាំ

កាលពីខែមុន កងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតចម្ងាយត្រឹមតែ ២៩គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់គ្មានកងទ័ពដែលពុះចែកកូរ៉េទាំង២ ដោយក្លែងធ្វើជាការវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាង និងរដ្ឋជាច្រើនផ្សេងទៀត បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន និងសេអ៊ូលថា បង្កើនភាពតានតឹង ជាមួយនឹងសមយុទ្ធបែបនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ កូរ៉េ ខាង ជើង បាញ់ មីស៊ីល ផ្លោង ពីរ គ្រាប់ ចូលសមុទ្រ មួយថ្ងៃបន្ទាប់ពី កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម