Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសេសាន សម្រេចយកដូងក្រអូប ដាក់បញ្ចូលជាភូមិមួយមានផលិតផលមួយ

បានផុស

នៅ

ស្រុកសេសាន ខេត្តស្ទឹងត្រែង មានផលិតផលដូងក្រអូបមួយមុខទៀត ក្មុងភូមិញ៉ឺន ឃុំស្តៅ សម្រាប់ដាក់បញ្ចូលជាភូមិមួយផលិតផលមួយ ក្នុងពេលដែលគណកម្មាធិការស្តារអភិវឌ្ឍន៍វិស័យកសិកម្មលើកទឹកចិត្តឱ្យកសិករដាំដំណាំឈើហូបផ្លែជាយុទ្ធសាស្ត្រឱ្យបានច្រើនមុខជាលក្ខណគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា កសិករត្រូវមកសិក្សាបច្ចេកទេសផ្នែកដាំដុះដំណាំឈើ​ហូបផ្លែពីគ្នាទៅវិញទៅមក ដោយមិនបាច់ទៅរៀនឆ្ងាយពីមូលដ្ឋានដែលយើងរស់នៅនេះទេ ព្រោះនៅក្នុងភូមិនេះ មានកសិករគំរូដាំដូងក្រអូបទទួលបានផលល្អ ជាផ្នែកមួយបានជួយលើកកម្ពស់សេដ្ឋកិច្ចប្រចាំគ្រួសារ និងប្រកបដោយជោគជ័យដែលមិននឹកស្មានដល់។

លោកអភិបាលស្រុកបន្តថា ដំណាំឈើហូបផ្លែមួយមុខនេះ អាជ្ញាធរស្រុករៀបចំដាក់បញ្ចូលទៅក្នុងភូមិមួយមានផលិតផលមួយ សម្រាប់លើកទឹកចិត្តកសិករផ្សេងៗទៀត ឱ្យងាកមកមើលដំណាំសក្តានុពលនេះ បន្ទាប់ពី-ទុរេន -មៀន- សាវម៉ាវ-ក្រូច គឺមានដូងក្រអូបមួយមុខទៀតងាយស្រួលដាំ។ ស្រុកសេសានមានបំណងចង់ដាក់ផលិតផល កសិផលផលិតផលមួយនេះ គឺជាសម្រាប់ធ្វើការប្រកួតប្រជែងក្នុងការកំណត់អត្តសញ្ញាណ ធ្វើជាភូមិមួយផលិតផលមួយ ដែលរាជរដ្ឋាភិបាលកំពុងតែលើកទឹកចិត្តឱ្យប្រជាកសិករទាំងអស់ខិតខំផលិតទាំងដំណាំ ទាំងឈើហូបផ្លែដើម្បីកំណត់អត្តសញ្ញាណនៅក្នុងភូមិឃុំនីមួយៗ ។

លោក សយ សុជា ម្ចាស់ចំការដូងក្រអូបបានសាទរចំពោះការគិតគូពីសំណាក់អាជ្ញាធរមូលដ្ឋាន ព្រោះការដាក់ផលដូងក្រអូបនេះបញ្ជូលទៅក្នុងភូមិមូយមានផលិតផលមួយបានជំរុញឱ្យមានការលើកកម្ពស់ផ្នែកទីផ្សារ តែបច្ចុប្បន្នកសិករនៅឃុំស្តៅ ផលិតបានផលកសិកម្មហើយលំបាកផ្លូវដឹកចេញទៅកាន់ទីផ្សារតែប៉ុណ្ណោះ។

លោកបន្តថា ដូងក្រអូបមានរស់ជាតិផ្អែមឆ្ងាញ់ អតិថិជននិយមទិញទៅបរិភោគ និងយកទៅលក់បន្ត ដែលបានជំរុញឱ្យលោកកាន់តែមានកម្លាំងចិត្តក្នុងការពង្រីកការដាំដុះបន្ថែមទៀតនៅឆ្នាំខាងមុខនេះ ឆ្នាំក្រោយអាចពង្រីកថែម ក្រោយបានមួយពាន់ដើមទៀត ហើយយកពូជរបស់ថៃម្ដង។ ពូជខ្លួនឯងវាមាន តែគេមិនឱ្យយកពូជខ្លួនឯងដាំដីខ្លួនឯងទេ ព្រោះខ្លាចវាក្លាយ ក្លាយទៅជាអត់ក្រអូបវិញ អាហ្នឹងវាអញ្ចឹង។

លោកស្រី មាស សុខណា លក់ចំណីអាហារ និងផ្លែឈើនៅក្នុងក្រុងស្ទឹងត្រែង បានគាំទ្រការខិតខំប្រឹងប្រែងនេះ ព្រោះកាលណាកសិករដំាដំណាំឈើហូបផ្លែមានគុណភាពល្អបានបរិមាណច្រើន យើងមានផលកសិកម្មក្នុងស្រុកស្រួលលក់ដូរ ហើយអតិថិជននិយមទិញបរិភោគ ដោយសារតែពួកគាត់ដឹងពីប្រភពនាំចូលច្បាស់លាស់បរិភោគទៅមិនប៉ះពាល់សុខភាព ។

សូមបញ្ជាក់ថា ដំណាំដូងក្រអូបកសិករនៅភូមិញ៉ឺន ឃុំស្តៅ ស្រុកសេសានដាំបាន១.២០០ដើម នៅលើផ្ទៃដីជាង៣​ហិក​តា ក្នុងនោះកំពុងទទួលផល៨០០ដើម នាំចេញមកលក់នៅទីផ្សារស្ទឹងត្រែងមួយផ្លែ២.០០០រៀល ហើយកសិកររូបនេះនិងពង្រីកការដាំដុះបន្ថែមចំនួន១.០០០ដើមទៀត នៅខែមករាដើមឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ៩ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១៥ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ៣០ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម