ព័ត៌មានជាតិ
កម្ពុជារំពឹងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនវៀតណាមច្រើននៅឆ្នាំ ២០២២-២០២៣
លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនៃក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនវៀតណាមឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនថែមទៀតនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។
លោកបានគូសបញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្ដរជាតិឆ្នាំ ២០២២ ឬហៅកាត់ថា ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
លោក ប្រាក់ វុទ្ធី បានឱ្យដឹងថា កម្ពុជាក្រៅពីការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមទាំងមូល ក៏មានការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ម៉ាយស៍ (MICE) និងផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍កីឡា» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កម្ពុជាបានចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិនៅប្រទេសវៀតណាម ដោយមានពន្លារៀបចំតុបតែងនិងមានរចនាបថជារូបពហុកីឡដ្ឋានជាតិមរតតេជោ ក្នុងគោលបំណងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកឯកជន (Co-Exhibitors) ចំនួន១២ក្រុមហ៊ុន ដើម្បីផ្តល់ព័ត៌មាន និងផ្សព្វផ្សាយលក់កញ្ចប់ទស្សនកិច្ចរបស់ខ្លួនជាមួយអថិតិជនដោយផ្ទាល់។
លោកប្រាក់ វិទ្ធី បានគូសបញ្ជាក់បន្ថែមថា ពន្លារបស់កម្ពុជាមានការសម្តែងរបាំជូនពរស្វាគមន៍ និងផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកទស្សនា ព្រមទាំងថតរូបភាពជាមួយសិល្បករ/សិល្បការិនីទុកជាអនុស្សាវរីយ៍។ នៅពន្លារបស់កម្ពុជាក៏មានការចាក់វីដេអូស្ប៉តបង្ហាញពីតំបន់គោលដៅទេសចរណ៍សំខាន់ៗ និងមានការសម្តែងរបាំជូនភ្ញៀវទស្សនាជាប្រចាំ។ ចំពោះផ្នែកឯកជនដែលមាន ១២ ក្រុមហ៊ុនក៏មានសកម្មភាពណាត់ជួបជាមួយដៃគូផ្តល់ព័ត៌មាន និងលក់កញ្ចប់ទស្សនកិច្ចមកទស្សនាកម្ពុជាជូនភ្ញៀវទេសចរវៀតណាម និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោកផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរអន្តរជាតិឆ្នាំ២០២២ (International Travel Expo Ho Chi Minh City 2022) ធ្វើចំនួន ៦ ថ្ងៃ និងបញ្ចប់ទៅវិញនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងពិព័រណ៍មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិជាង ៣០០ ស្តង់ មកពីបណ្តាប្រទេសជាង ៥០ ក្នុងតំបន់និងពិភពលោក ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតឱ្យកាន់តែទូលំទូលាយ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នាបើកទទួលទេសចរអន្តរជាតិឡើងវិញ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ