ព័ត៌មានជាតិ
ជម្លោះបិទផ្លូវដើរជិត ១០ ឆ្នាំ នៅក្រុងកំពង់ចាមមិនទាន់ដោះស្រាយចេញ
ជម្លោះវិវាទបិទផ្លូវដើររយៈពេលជិត ១០ ឆ្នាំស្ថិតនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រូវបានអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធលើកយកមកធ្វើការសម្របសម្រួលដោះស្រាយនាព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។
ភាគីដើមបណ្ដឹងនៅតែទាមទារឲ្យបើកលំអានផ្លូវរទេះចាស់ឡើងវិញ ទើបយុត្តិធម៌។ តាមភាគីដើមបណ្ដឹងបានឱ្យដឹងថា ក្នុងគ្រាដំបូងមានផ្លូវលំអានរទេះចេញចូលពីក្រៅដល់ខាងក្នុង តែក្រោយមកត្រូវបានភាគីឈ្មោះ ចាប សុខជា ធ្វើរបងបិទ ជាហេតុធ្វើឲ្យអ្នកនៅខាងក្នុង មិនមានផ្លូវចេញចូល។ ប្រជាពលរដ្ឋបានរាយការណ៍តាមទូរសព្ទទៅលោក សារិន មេភូមិបឹងបាសាក់ ហើយមេភូមិលើកឡើងថាមិនអីទេ ឱ្យគេធ្វើសិនចុះចាំពេលណាគេធ្វើផ្លូវនឹងឲ្យភាគីនេះវាយចោលវិញ។
ទោះបីជាប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរមូលដ្ឋាន និងដល់សាលាក្រុងកំពង់ចាម តែមិនមានដំណោះស្រាយធ្វើឲ្យសំណង់ផ្ទះរបស់ ចាប សុខជា កាន់តែរឹងមាំរហូតមកដល់សព្វថ្ងៃគឺមិនមានច្បាប់នោះទេ។
លោកមុឹង សុទ្ធថាវរៈ ប្រធានការិយាល័យភូមិបាលក្រុងកំពង់ចាមលើកឡើងថា តាមរយៈក្រុមការងាររបស់លោកបានចុះពិនិត្យមើលដល់កន្លែងកើតហេតុថាមិនមានបិទផ្លូវរទេះនោះទេ។ យ៉ាងណាលោកទទួលស្គាល់ភាគីឈ្មោះចាប សុខជា ពិតជាបានសាងសង់លំនៅឋានមិនមានច្បាប់ផងដែរ។
លោក យូ ចាន់ឌី អនុប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តបានលើកឡើងថា យោងតាមការស្ដាប់របាយការណ៍របស់លោកអភិបាលរងក្រុងកំពង់ចាមគឺចាំបាច់ត្រូវជ្រើសរើយកជម្រើសទី២ ដែលមើលទៅស្រួលជាងជម្រើសទី១ ព្រោះថាកាលណាបើទាមទារយកជម្រើសទីមួយគឺវែងឆ្ងាយដល់តុលាការ។ ចំពោះដំណោះស្រាយទីមួយ អាចប្រព្រឹត្តទៅបានដរាបណាអ្នកដែលមានប្លង់រឹងនៅខាងក្នុងប៉ុន្មាននាក់ យល់ព្រមបរិច្ចាគដីម្នាក់បន្តិចនោះគឺជាភាពជោគជ័យ។
លោកហេង វណ្ណី អភិបាលរងខេត្តមានប្រសាសន៍លើកឡើងថា បើពិនិត្យមើលជាក់ស្ដែងជម្រើសទី២ គឺល្អជាងជម្រើសទីមួយ ព្រោះថាអ្នកនៅខាងក្នុងចំនួនប្រាំនាក់គឺមានប្លង់រឹងក្នុងនោះរួមមានមួយ ១.ឈ្មោះងួន ចាន់ ២.ឈ្មោះហ៊ាន កក្កដា ៣.ហ៊ាន វិច្ឆិកា ៤.ខៀវ សៀន ៥.សំ សំអាត។
លោកទទួលស្គាល់ថា ភាគីចុងបណ្ដឹងឈ្មោះ ចាប សុខជា ដែលមានប្លង់នៅដើមគេពិតជាមិនមានប្លង់កម្មសិទ្ធិស្របច្បាប់នៅឡើយ ហើយមិនដឹងថាពេលដែលដំណើរការសាងសង់ផ្ទះនោះ តើមានការហាមឃាត់ពីភូមិបាលក្រុងកំពង់ចាមដែរឬទេ?
ក្រុមភាគីដើមបណ្ដឹងបានលើកឡើងថា ពាក្យបណ្ដឹងដែលពួកគាត់បានដាក់ជូនអាជ្ញាធរ ក៏ដូចជាជំនាញភូមិបាលក្រុងកំពង់ចាមពីរលិខិតទិញលក់ដីរបស់ឈ្មោះចាប សុជា មានការកែកោះលុបលេខ៤៥ ទៅ៥០ម៉ែត្រ ហើយក៏មានលិខិតបញ្ជាក់បដិសេធរបស់លោកហុក ឡុងស្រេង អតីតមេភូមិចុងកុង បដិសេធលិខិតកែកោសលុបនៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១១ តែជំនាញមិនអើពើដោះស្រាយទាល់តែសោះ។ បើសិនគេយកមកដោះស្រាយតាំងពីមិនទាន់ចុះវាស់វែងដីជាលក្ខណៈប្រព័ន្ធក៏មិនមានបញ្ហាមកដល់សព្វថ្ងៃនេះដែរ៕
អត្ថបទ៖ សាន វិឡែម
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក