ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុន អ៊ីរ៉ង់ ចំពោះការផ្ដល់យន្តហោះដ្រូនឲ្យ រុស្ស៊ី ប្រើនៅ អ៊ុយក្រែន
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពអ៊ីរ៉ង់ចំនួន ៤ និងបុគ្គលម្នាក់ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការផ្តល់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដល់រុស្ស៊ីសម្រាប់ប្រើក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ។
ក្រសួងរតនាគារអាមេរិកបានធ្វើសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកដែលកំណត់គោលដៅដោយការដាក់ទណ្ឌកម្មនេះនឹងត្រូវបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក ។
រតនាគារបាននិយាយថា អង្គភាពមួយក្នុងចំណោមអង្គភាពទាំង ៤ នេះគឺក្រុមហ៊ុន Paravar Pars មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ Imam Hossein ដែលត្រូវបានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់អ៊ីរ៉ង់ ហើយបានចោទប្រកាន់ក្រុមហ៊ុននោះថាបានផលិត និងសាកល្បងដ្រូនសម្រាប់ IRGC ។
ទន្ទឹមនោះក្រសួងក៏បានចោទប្រកាន់ សេវាកម្មអាកាសយានដ្ឋាន Safiran ដែលមានមូលដ្ឋាននៅទីក្រុងតេហេរ៉ង់ ផងដែរថាបានសម្របសម្រួលជើងហោះហើរយោធារុស្ស៊ីរវាងអ៊ីរ៉ង់ និងរុស្ស៊ី រួមទាំងអ្នកដែលទាក់ទងនឹងការដឹកជញ្ជូនដ្រូនអ៊ីរ៉ង់ រួមជាមួយបុគ្គលិក និងឧបករណ៍ពាក់ព័ន្ធទាំងអស់ពីអ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ។
ចំណែកមន្ត្រីរតនាគារជាន់ខ្ពស់ម្នាក់បាននិយាយថា “សហរដ្ឋអាមេរិកប្តេជ្ញាអនុវត្តយ៉ាងតឹងរ៉ឹងនូវទណ្ឌកម្មរបស់យើងប្រឆាំងរុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាអ្នកដែលគាំទ្រសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់