Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកកាន់ទុក្ខចំពោះ ការសោយទិវង្គតរបស់មហាក្សត្រិយានី Elizabeth ទី២ (មានវីដេអូ)

បានផុស

នៅ

ពិភពលោកទាំងមូល បាន​ចូលរួម​រំលែក​ទុក្ខ ​បន្ទាប់​ពីមហាក្សត្រិយានី Elizabeth ទី២ យាង​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី ០៨ខែកញ្ញា ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។

មហាក្សត្រិយានី Elizabeth ទី២
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះនាង គឺជាមហាក្សត្រដែលកាន់អំណាចយូរជាងគេរបស់ប្រទេសអង់គ្លេស ហើយបានជួបជាមួយថ្នាក់ដឹកនាំពិភពលោកជាច្រើនរូប ក្នុងកំឡុងពេលនៃការគ្រងរាជ្យរយៈពេលជាច្រើនទសវត្សរ៍។

បន្ទាប់ពីការសោយទិវង្គត, ព្រះរាជបុត្រច្បងរបស់ទ្រង់ បានគ្រងរាជ្យបន្តដោយ ក្លាយទៅជាស្តេច Charles ទី៣។

ស្តេច Charles ទី៣

ប្រធានាធិបតីអាមេរិក លោក Joe Biden និងភរិយា Jill Biden បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយ ហៅព្រះនាង Elizabeth ជា “រដ្ឋស្រ្តីនៃសេចក្តីថ្លៃថ្នូរ និងនិរន្តរភាពមិនអាចប្រៀបផ្ទឹមបាន ដែលធ្វើឲ្យកាន់តែស៊ីជម្រៅនូវសម្ព័ន្ធភាពជាមូលដ្ឋានរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក”។

(រាប់ពីឆ្វេងទៅស្តាំ)​ លោកស្រី Jill Biden, មហាក្សត្រិយានី Elizabeth ទី២ និងលោក Joe Biden

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោកមានការសោកស្ដាយជាខ្លាំង ហើយសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារព្រះនាង រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង និងប្រជាជាតិ Commonwealth។

លោក Antonio Guterres

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុង Twitter ថា លោកមានទុក្ខព្រួយយ៉ាងខ្លាំង ចំពោះដំណឹងនៃការសោយទិវង្គតរបស់មហាក្សត្រិយានី Elizabeth ទី២។

លោក Volodymyr Zelensky

សូម្បីតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើ Telegram ទៅកាន់ព្រះអង្គម្ចាស់ Charles ផងដែរ ដោយលើកទឹកចិត្តទ្រង់ឲ្យក្លាហាន និងតស៊ូ ចំពេលនៃការបាត់បង់ដ៏ធំធេងនេះ។

លោក Vladimir Putin

មេដឹកនាំអាល្លឺម៉ង់ ក៏បានចូលរួមរំលែកទុក្ខផងដែរ ដោយគូសបញ្ជាក់ពីតួនាទីរបស់ព្រះមហាក្សត្រិយានី ក្នុងការជួសជុលទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ក្រោយសង្គ្រាមលោកលើកទីពីរ។

អធិការបតី Olaf Scholz បាននិយាយថា ព្រះមហាក្សត្រិយានី គឺជាគំរូ និងជាការបំផុសគំនិតដល់មនុស្សរាប់លាននាក់ ទាំងនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។ ការប្តេជ្ញាចិត្តរបស់ព្រះនាងចំពោះការផ្សះផ្សាអាល្លឺម៉ង់-អង់គ្លេស បន្ទាប់ពីភាពភ័យរន្ធត់នៃសង្គ្រាមលោកលើកទី ២ នឹងមិនត្រូវបានគេបំភ្លេចចោលឡើយ។

លោក Olaf Scholz

បណ្តាមហាក្សត្រ​នៅ​អឺរ៉ុប​ ក៏បាន​ចូលរួម​រំលែកទុក្ខផងដែរ ដោយ​មាន​ព្រះរាជសារ​ពី​ស្តេច​ហូឡង់ ស៊ុយអែត ន័រវែស និង​អេស្ប៉ាញ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅព្រះមហាក្សត្រិយានីថាជា “មិត្តរបស់ប្រទេសបារាំង ដែលតំណាងឲ្យនិរន្តភាពរបស់ប្រទេសអង់គ្លេសអស់រយៈពេលជាង ៧០ ឆ្នាំ”។

លោក Emmanuel Macron

នៅពេលព្រះនាងសោយទិវង្គត ព្រះមហាក្សត្រិយានីគឺជាប្រមុខរដ្ឋ មិនត្រឹមតែចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអតីតអាណានិគមអង់គ្លេសចំនួន ១៤ ផ្សេងទៀត រួមមានកាណាដា អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយថា “ព្រះនាងគឺជាមហាក្សត្រីរបស់យើងសម្រាប់ស្ទើរតែពាក់កណ្តាលនៃអត្ថិភាពរបស់ប្រទេសកាណាដា ហើយព្រះនាងមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជាក់ស្តែងចំពោះជនជាតិកាណាដា”។

លោក Justin Trudeau

នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern បានហៅព្រះនាង Elizabeth ទី២ថា “ក្សត្រដ៏អស្ចារ្យ”។ ប្រទេស​នេះនឹងធ្វើការ​កាន់ទុក្ខថ្នាក់​ជាតិ៕

លោកស្រី Jacinda Ardern

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AFP/Reuters/AP

ចុចអាន៖ បាតុភូតចម្លែកៗកើតឡើងនៅអង់គ្លេស ក្រោយម្ចាស់ក្សត្រិយានី Elizabeth ទី២ សោយទិវង្គត បានត្រឹម១ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម