Connect with us

KPT+

ប្រវត្តិស្នេហ៍ជ្រាលជ្រៅ រវាងព្រះម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip

បានផុស

នៅ

“ស្ពៃក្តោបតូចរបស់ខ្ញុំ” គឺជាឈ្មោះគួរឲ្យស្រលាញ់ ដែលព្រះអង្គម្ចាស់ Philip ធ្លាប់មានព្រះបន្ទូល ឲ្យម្ចាស់ក្សត្រី​Elizabeth ទី២។​ ព្រះអង្គម្ចាស់ Philip ធ្លាប់បានមានបន្ទូលថា ម្ចាស់ក្សត្រី Elizabeth ទី២ មិនងាយ​ទទួល​យក​ការ​សរសើរ​ឡើយ។ ប៉ុន្តែទ្រង់​គឺជាកម្លាំងរបស់ខ្ញុំជាច្រើនឆ្នាំមកនេះ។ ខ្ញុំគ្រួសាររបស់យើង និងប្រទេសនេះ​ ជំពាក់​នាង​​រាប់មិនអស់។” នេះ​ជា​សុន្ទរកថារបស់​ទ្រង់​ ទៅកាន់លោក Tony Blair ដែលនៅពេលនោះ​ ជានាយករដ្ឋមន្ត្រី​នា​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៩៧ នៅយប់ខួបអាពាហ៍ពិពាហ៍​លើកទី ៥០ របស់​ម្ចាស់ក្សត្រី Elizabeth ទី២ និង​ព្រះអង្គម្ចាស់ Philip ។

ទ្រង់​ទាំងពីរ​បាន​រៀបអភិសេក​​អស់​រយៈពេល ៧៣ ឆ្នាំ ក្រោយមក​នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១​ ព្រះអង្គម្ចាស់ Philip បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៩៩ ព្រះវស្សា។ ក្រោយមក​នៅ​រសៀល​ថ្ងៃទី០៩ ខែកញ្ញា ​ម្ចាស់ក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស បាន​សោយ​ទិវង្គត ក្នុង​អាយុ ៩៦ ឆ្នាំ ​បន្ទាប់ពី​ជាង ៧០ ឆ្នាំ​នៃ​រជ្ជកាល​របស់​ទ្រង់​កាន់កាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នេហាដំបូងក្នុងឆ្នាំ ១៩៣៩

ម្ចាស់ក្សត្រី Elizabeth (​ព្រះជន្ម១៣ ឆ្នាំ) និង​ព្រះអង្គ​ម្ចាស់ Philip នៃ​ប្រទេស​ក្រិក និង​ដាណឺម៉ាក (​ព្រះជន្ម ១៨ ឆ្នាំ) បាន​ជួប​គ្នា​ជា​លើក​ដំបូង​ក្នុងឆ្នាំ ១៩៣៩ នៅ​មហាវិទ្យាល័យ Britannia Royal Naval College ក្នុង Dartmouth ។ ពេល​នោះ ព្រះនាង​បាន​យាង​ទៅ​លេង​សាកល​វិទ្យាល័យ​ជាមួយ​នឹង​ក្រុម​គ្រួសារ ដែលព្រះអង្គម្ចាស់ Philip បាន​ដឹកនាំ ហើយ​ដែល​ធ្វើឲ្យពួកទ្រង់​បាន​ជួប​គ្នា​ជា​លើក​ដំបូង ហើយ​វា​ជា​ការ​ចាប់​ផ្ដើម​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​អស់​កល្ប​ជានិច្ច។

សម្រាប់​សេចក្ដី​ស្រឡាញ់​ពិត ព្រះអង្គម្ចាស់ Philip បាន​លះបង់​សញ្ជាតិ​ក្រិក និង​គ្រប់​ឋានន្តរសក្ដិ

បន្ទាប់ពីម្ចាស់ក្សត្រី Elizabeth ទី២ ហើយព្រះអង្គម្ចាស់ Philip បានជួបជាលើក​ដំបូង​នៅថ្ងៃនោះ។ ទ្រង់ទាំងពីរតែងតែ​ទាក់ទងគ្នា តាមរយៈការសរសេរសំបុត្រស្នេហា រហូត​ដល់​ប្រហែល ២៥ ឆ្នាំ​ក្រោយមក ដល់​ឆ្នាំ ១៩៦៤ ព្រះអង្គម្ចាស់ Philip បាន​បោះបង់​ចោល​សញ្ជាតិ​ក្រិក គ្រប់​ឋានន្តរសក្ដិ និង​អតីត​ឋានៈ​យោធា ដើម្បី​ក្លាយ​ជា​មនុស្ស​សាមញ្ញ​របស់​ចក្រភពអង់គ្លេស ហើយ​ប្ដូរ​ទៅជា​នាមត្រកូល Mountbatten ដោយសារ​តែ​គាត់​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​ស្ដេច George VI ដែលជាបិតារបស់ម្ចាស់ក្សត្រី Elizabeth ដើម្បីរៀបការជាមួយម្ចាស់ក្សត្រី Elizabeth។

គូស្នេហ៍​រាជវង្ស​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស

នៅឆ្នាំ ១៩៤៧ ថ្ងៃទី ២០ខែវិច្ឆិកា ម្ចាស់ក្សត្រី Elizabeth ទី២ ព្រះជន្ម ២១ ឆ្នាំ និងព្រះអង្គម្ចាស់ Philip ព្រះជន្ម ២៦ឆ្នាំ បានរៀបអភិសេក និង​ធ្វើដំណើរក្រេបទឹកឃ្មុំរនៅ Hampshire ដែលជាទីក្រុងដែលមានបរិយាកាសស្ងប់ស្ងាត់ នៅជិតធម្មជាតិដ៏ស្រស់ស្អាត។ ប្តីប្រពន្ធនេះ មានអ្នកស្នងមរតកបួននាក់ គឺព្រះអង្គម្ចាស់ Charles ព្រះនាង Anne ព្រះអង្គម្ចាស់ Andrew និងព្រះអង្គម្ចាស់ Edward ហើយពួកទ្រង់​នៅតែមាន​ទំនាក់ទំនង​ស្នេហាអស់រយៈពេល ៧៣ ឆ្នាំមកហើយ ដែលព្រះអង្គម្ចាស់ Philip តែងតែ​នៅខាង​ព្រះមហាក្សត្រិយានី និងតែងតែគាំទ្រព្រះមហាក្សត្រី អមដំណើរ​ព្រះអង្គ​ទៅ​បំពេញ​ព្រះរាជកិច្ចនៅជាង​មួយ​រយប្រទេស។

ម្ចាស់ក្សត្រី Elizabeth ទី២ ក៏​បាននិយាយទៅកាន់ព្រះអង្គម្ចាស់ Philip ដែរ “អ្នកគឺជាកម្លាំង ​ដែល​បាន​ជួយ​ខ្ញុំឲ្យ​ឈរនៅថ្ងៃនេះ” ។

រហូត​មក​ដល់​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២១ ព្រះអង្គម្ចាស់ Philip បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៩៩ ព្រះវស្សា ហើយ​ថ្មីៗ​នេះ​គឺ​ម្ចាស់ក្សត្រី Elizabeth II នៃ​ចក្រភព​អង់គ្លេស បាន​ទទួលមរណភាព នៅ​អាយុ ៩៦ ឆ្នាំ ​បន្ទាប់​ពីរជ្ជកាលជាង ៧០ ឆ្នាំ ពួកទ្រង់​គឺជាគូស្នេហ៍​រាជវង្ស​ដែល​កាន់​តំណែង​យូរ​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស ​ហើយស្នេហា​របស់ពួកគេត្រូវបានគេ​កោតសរសើរ​ចំពោះ​ស្ថេរភាពតាំងពីដំបូងរហូតដល់ថ្ងៃនេះផងដែរ។

ស្ពៃក្តោបតូចរបស់ខ្ញុំ

ម្ចាស់ក្សត្រីមានឈុតមួយដែលព្រះអង្គម្ចាស់ Philip ចូលគេង ហើយបែរមកប្រាប់ម្ចាស់ក្សត្រី Elizabeth ឲ្យ “ផ្លាស់ទីពីលើស្ពៃក្តោប” ។ ក្រោយមកអ្នកសរសេរជីវប្រវត្តិរបស់ព្រះមហាក្សត្រិយានី វាត្រូវបានបញ្ជាក់ថា ព្រះអង្គម្ចាស់ Philip ពិតជាបានសំដៅលើព្រះមហាក្សត្រិយានី​ថា ជាពាក្យដ៏គួរឲ្យ​ស្រលាញ់បែបនេះ។

ទោះយ៉ាងណាក៏ដោយ ប្រយោគ”ស្ពៃក្តោបតូចរបស់ខ្ញុំ” ត្រូវបានគេជឿថា បានមកពីពាក្យបារាំង “mon petit chou” ជាពាក្យបារាំងប្រើសំដៅលើមនុស្សជា​ទីស្រឡាញ់ ដែលមានន័យថា ​ស្ពៃក្តោបតូចរបស់​ខ្ញុំវាស្រដៀងនឹងអត្ថន័យនៃគូស្នេហ៍ជានិរន្ត​។ ជាពិសេស ព្រះអង្គម្ចាស់ Philip គង់នៅប្រទេសបារាំងកាលពីកុមារភាព អាច​នឹង​ប្រើ​ពាក្យ​បារាំង​ហៅ​ម្ចាស់​ក្សត្រី​ខ្លួន​ឯងបានមដោយងាយមិនខាន៕

សូមទស្សនរូបភាព របស់ម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip ដូចខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង ៤ យ៉ាង នឹងផ្លាស់ប្ដូរ អង់គ្លេស ក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៣ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៤ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម