ព័ត៌មានជាតិ
ការបន្ថែម មន្ត្រីរាជការនៅថ្នាក់រាជធានី ខណ្ឌជារឿងធម្មតា បើថ្នាក់ក្រោមជាតិមានការងារកាន់តែច្រើន
ភ្នំពេញ ៖ ការបន្ថែម មន្ត្រីរាជការនៅ រាជធានីភ្នំពេញ នៅថ្នាក់ខណ្ឌ វាជារឿងធម្មតា បើការប្រតិភូកម្មការងារពីថ្នាក់កណ្តាល មកថ្នាក់ក្រោមជាតិកាន់តែច្រើន យើងក៏ត្រូវបន្ថែមមនុស្សមកបំពេញការងារអោយកាន់តែច្រើនដែរ សំដៅធ្វើយ៉ាងណា អោយការផ្តល់សេវាជូនប្រជាពលរដ្ឋនេះ បានលឿន ទាន់ពេលនិងមានតម្លាភាព។

នេះបើតាមការបញ្ជាក់ពីលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌច្បារអំពៅ១រូប នាព្រឹកថ្ងៃទី០៩ កញ្ញា ២០២២ នៅសាលាខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញនិងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។

ក្នុងពិធីនេះ ត្រូវបានប្រកាសអោយលោក កាទើ អះម៉ាត់សទើរ អោយចូលកាន់តំណែងជាអភិបាលរងខណ្ឌច្បារអំពៅ បន្ថែម។

លោកកើត ឆែ បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ កងកម្លាំងត្រូវតែ ការពារនិងថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ព្រោះជារបស់មានតម្លៃ មិនអាចកាត់ថ្លៃបាន។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ត្រូវអរគុណសម្តេចតេជោហ៊ុន សែន ដោយសម្តេចនេះហើយ ជាអ្នករកសន្តិភាពបានមកដោយលំបាក។

លោកកើត ឆែ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខណ្ឌ មន្ត្រីរាជការទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាកម្មផ្សេងៗជូនប្រជាពលរដ្ឋបានយ៉ាងល្អនិងមានសមត្ថភាព រហូតធ្វើអោយប្រជាពលរដ្ឋគោរពស្រលាញ់ នាំគ្នាបោះឆ្នោតជូនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតយ៉ាងភ្ល្លូកទឹកភ្លូកដីកាលពីថ្ងៃទី០៥មិថុនាកន្លងមកថ្មីៗនេះ។

លោកកើត ឆែ បានសូមឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់បន្តសកម្មភាពល្អៗទាំងនេះបន្តទៀត ដើម្បីអោយប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត។

លោកកើត ឆែ ក៏បានផ្តាំផ្ញើទៅលោកអភិបាលរងថ្មី ត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋអោយបានល្អ ពិសេសអោយយល់ពីតម្លៃសន្តិភាព ព្រោះអ្វីៗវាកើតចេញពីសន្តិភាពនេះហើយ បើគ្មានសន្តិភាព អ្វីៗក៏មិនអាចទៅមុខដែរ។ បន្ថែមពីនេះត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ។

លោកកើត ឆែ បានបន្ថែមទៀតថា ដោយពិនិត្យឃើញពីកំណើនប្រជាជន កំណើនតម្រូវការរបស់ប្រជាពលរដ្ឋ វិទ្យាសាស្ត្រកាន់តែរីកចំរើន ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានស្នើ កែប្រែច្បាប់ ដោយបន្ថែម មន្ត្រីរាជការនៅក្នុងជួរ រាជធានី ខេត្ត ស្រុក ខណ្ឌ ដោយក្នុងនោះសម្រាប់រាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរងចំនួន៤រូប និងបន្ថែមអភិបាលរងខណ្ឌចំនួន២រូបទៀត។

លោកបន្តថា វាជារឿងធម្មតា បើប្រតិភូកម្មពីថ្នាក់កណ្តាលមកថ្នាក់ក្រោមជាតិកាន់តែច្រើន ការងារយើងក៏កាន់តែច្រើន ដែលយើងត្រូវទាមទារ បន្ថែមមនុស្ស ដើម្បីបំពេញការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយបានលឿន ទាន់ពេល និងមានតម្លាភាព។

លោកចេង មុនីរ៉ា ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើង ពីការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ អាជ្ញាធរបានអនុវត្តបានយ៉ាងល្អ មានតម្លាភាពតាមរយៈច្រកចេញ ចូលតែមួយ។ អាជ្ញាធរសង្កាត់ បានផ្តល់សំបុត្រមរណភាពដល់លំនៅឋានប្រជាពលរដ្ឋ។ បានកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅក្នុងមូលដ្ឋាន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីដុសទី១ដល់ដុសទី៥ជូនប្រជាពលរដ្ឋបានល្អ ជាមួយនឹងការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការបានច្រើនករណីផងដែរ៕
ដោយ ៖ ស្រីរ័ត្ន





-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី