ព័ត៌មានអន្ដរជាតិ
ចៅហ្វាយខេត្ត សាមុត សាខន ឆ្លងកូវីដ ឧបនាយករដ្ឋមន្ត្រីថៃកំពុងធ្វើចត្តាឡីស័ក
យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul កំពុងធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល១៤ថ្ងៃបន្ទាប់ពីជួបប្រជុំជាមួយអភិបាលខេត្ត សាមុតសាខន ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានប្រកាសនៅថ្ងៃចន្ទនេះថា លោក Anutin កំពុងធ្វើចត្តាឡីស័កក្នុងផ្ទះ។
លោកបាននិយាយថា សំណាកត្រូវបានប្រមូលពីរដ្ឋមន្រ្តីសម្រាប់ការធ្វើតេស្តបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្នុងតំបន់ម្នាក់ត្រូវបានបញ្ជាក់ថាមានជំងឺនេះ។
លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា មន្រ្តីជាន់ខ្ពស់មកពីក្រសួងសុខាភិបាលសាធារណៈបានជួបប្រជុំរយៈពេលមួយម៉ោងជាមួយមន្រ្តីនៅឯមន្ទីរពេទ្យខេត្ត សាមុត សាខន កាលពីថ្ងៃអាទិត្យ។ ក្រោយមក មន្ត្រីជាន់ខ្ពស់ខេត្តរូបនេះត្រូវបានបញ្ជាក់ថាបានឆ្លងកូវីដ។
លោកបាននិយាយថា លទ្ធផលនៃការធ្វើតេស្តកូវីដទៅលើរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងមន្ត្រីជាន់ខ្ពស់ដទៃទៀតរបស់ក្រសួងកំពុងស្ថិតក្នុងការរង់ចាំ។
គួរបញ្ជាក់ថា ថ្ងៃនេះ រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន១៤៤ ករណីដោយធ្វើឲ្យចំនួនសរុបកើនដល់៦,២៨៥ករណី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលដល់ខេត្តចំនួន២២
ចុចអាន៖ ផ្ទុះកូវីដក្នុងវង់ល្បែងនៅខេត្តមួយរបស់ថៃ ឆ្លងមនុស្សរាប់សិននាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?