ព័ត៌មានជាតិ
ច្រកអន្តរជាតិដូងនៅតែបើកជាធម្មតា បើទោះបីជាទឹកភ្លៀងជន់លិចផ្លូវមួយចំនួន
រយៈពេល២ថ្ងៃចុងក្រោយនេះបើទោះបីជាទឹកជំនន់ពីប្រទេសថៃបានជន់ជោរហូរហៀរអូរព្រំដែនរហូតបង្កឱ្យហូរកាត់ច្រកអន្តរជាតិដូងយ៉ាងណាក៏ដោយក៏ច្រកនេះនៅតែបើកដំណើរការចេញចូលជាធម្មតាដោយសារទឹកមិនទាន់ធ្ងន់ធ្ងរ ឬរំខានដល់កិច្ចការងារច្រកនៅឡើយ។
ចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញា ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសថៃតាមអូរព្រំដែនបានជន់យ៉ាងគំហុកបង្កឱ្យលិចផលដំណាំរបស់ប្រជាកសិករមួយចំនួនតាមតំបន់ដែលជាប់ព្រំដែន ពិសេសគឺបានហូរកាត់ច្រកទ្វារអន្តរជាតិដូង ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្វើអោយមធ្យោបាយដឹកជញ្ជូននានាមានការលំបាកក្នុងការឆ្លងកាត់ចេញចូលទៅក្នុងប្រទេសថៃ។
សេចក្ដីរាយការណ៍បញ្ជាក់ថា នៅព្រឹកថ្ងៃទី ១០ កញ្ញានេះ សន្ទុះទឹកក្នុងអូរព្រំដែនមានការថមថយចុះបន្តិចហើយ បើទោះបីជាមានការយាយីពីទឹកជំនន់ក៏ដោយ ក៏ច្រកអន្តរជាតិមួយនេះមិនទាន់មានការរំខានរហូតដល់បិទច្រកបណ្តោះអាសន្នោះឡើយ គឺនៅតែដំណើរការជាធម្មតា ដោយគ្រាន់តែពិបានក្នុងការដឹកនាំទំនិញឆ្លងកាត់តែប៉ុណ្ណោះ៕
អត្ថបទ៖សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ