Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចាប់ផ្តើមចម្រាញ់ជនស៊ីវិល វែកមុខរកជនក្បត់ (មានវីដេអូ)

បានផុស

នៅ

ការិយាល័យស៊ើបអង្កេតរដ្ឋរបស់អ៊ុយក្រែន (SBI) បានប្រកាសកាលពីថ្ងៃសុក្រទី០៩ខែកញ្ញាថា ខ្លួនបានចាប់ផ្តើមធ្វើការចម្រាញ់ ជនស៊ីវិលនៅក្នុងទីក្រុង Balakleya នៃតំបន់ Kharkov ដែលកាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវ ខណៈភ្នាក់ងារ SBI នឹង​ចាប់ផ្តើមវែក​មុខរកអ្នក​ដែលអាច​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។

SBI បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “គោលបំណងនៃវិធានការនេះ គឺដើម្បីទប់ស្កាត់សកម្មភាពវិទ្ធង្សនារបស់រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ពួកគេ។ ខ្លួននឹងទទួលបានព័ត៌មានដោយប្រុងប្រយ័ត្ន អំពីមនុស្សដែលសហការជាមួយអ្នកឈ្លានពាន ហើយនាំអ្នកសហការនិងជនក្បត់មកទទួលទោសយ៉ាងតឹងរ៉ឹងបំផុត”។

អ៊ុយក្រែន​ បាន​ចោទប្រកាន់​អភិបាលក្រុង​នេះ​ពីបទ​ក្បត់ជាតិ​កាលពី​ខែមេសា ដោយ​ចោទថា ​គាត់បាន​សហការ​ជាមួយ​ទាហាន​រុស្ស៊ី និង​ជួយ​ពួកគេ​ចែកចាយ​ជំនួយ​មនុស្សធម៌។

ទីក្រុង Balakleya មានចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់ Kharkov។ ទីក្រុងនេះមានប្រជាជនប្រហែល ២៥០០០នាក់ មុនពេលជម្លោះនៅអ៊ុយក្រែនផ្ទុះឡើងក្នុងខែកុម្ភៈ។

កងទ័ពរុស្ស៊ីបានកាន់កាប់ទីក្រុងនេះនៅចុងខែមីនា ប៉ុន្តែទីក្រុងកៀវអះអាងថា ខ្លួនបានដណ្តើមបានមកវិញក្នុងសប្តាហ៍នេះ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានចែករំលែកវីដេអូបង្ហាញពីទង់ជាតិអ៊ុយក្រែន បក់លើអគាររដ្ឋបាលក្រុង កាលពីល្ងាចថ្ងៃព្រហស្បតិ៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ប្រកាសបញ្ជូនសព្វាវុធបន្ថែមទៀត ទៅអ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកទោស​៣៣​នាក់​​ស្លាប់​ក្នុង​ហេតុការណ៍កុបកម្ម​ហិង្សា​ក្នុង​គុកនៅម៉ូសំប៊ិក​ ខណៈ​១៥០០នាក់រត់រួច​​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១ម៉ឺនប័ណ្ណ ដល់ពលរដ្ឋនៅឃុំចន្ទ្រា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បក្ស​ប្រឆាំង​កូរ៉េ​​ខាងត្បូ​ងបង្ហាញ​ផែនការ​​​បោះឆ្នោត​​តែងតាំង​​​ចៅក្រម​តុលាការ​ធម្មនុញ្ញ​​៣រូប​ ជាឯកតោភាគី​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រេស៊ីលផ្អាកការសាងសង់រោងចក្ររបស់​ BYD ក្រោយ​រកឃើញថា កម្មករសំណង់​ធ្វើការដូចទាសករ

Sokha Hotels

ព័ត៌មានពេញនិយម