Connect with us

ព័ត៌មានជាតិ

រថយន្តកែច្នៃខុសបច្ចេកទេសរាប់សិបគ្រឿងចរាចរណ៍នៅក្រុងបាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង ÷ បច្ចុប្បន្នគេសង្គេតឃើញថា នៅក្នុងខេត្តបាត់ដំបង មានប្រភេទរថយន្តកែច្នៃរាប់សិបគ្រឿង ដែលបាននិងកំពុងធ្វើចរាចរយ៉ាងរលូនកាត់ក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខេត្តបាត់ដំបង មានគោលដៅច្រើនរាប់មិនអស់ ពិសេសគោលដៅចល័តតាមបណ្តាផ្លូវជាតិ ដែលមានសមាស​ភាពចូលរួមដូចជា កម្លាំងមន្ត្រីសាធារណការ មន្ត្រីនគរបាលចរាចរ និងមន្ត្រីកងរាជអាវុធហត្ថ ជាដើម ដែលបាន​បោះទីតាំងចល័តលើផ្លូវជាតិ ដើម្បីត្រួតពិនិត្យឆៀក រថយន្តកែច្នៃ និងខុសលក្ខណ:បច្ចេកទេស ។ល។

បើទោះបីជាមានការរឹតបន្តឹងពីសំណាក់កម្លាំងចម្រុះបែបនេះក្តី ក៏គេនៅតែឃើញរថយន្តកែច្នៃនៅតែបន្តធ្វើចរាចរដដែល។

ផ្អែកទៅលើមជ្ឈដ្ឋានមួយចំនួនបាននិយាយថា រថយន្តដែលពាក់ព័ន្ធបទល្មើស ហើយអាចធ្វើចរាចរបាន​បែបនេះគឺប្រាកដជាមានការបង់ខែដល់ជំនាញណាមួយជាក់ជាមិនខាន ទើបមិនចំណាត់ការពីមន្រ្តីពាក់ព័ន្ធ។

លោក វរសេនីយ៍ទោ អ៊ឹម អង្សា នាយរងការិយាល័យចរាចរផ្លូវគោក ទទួលផែនគោលដៅចល័ត បានបញ្ជាក់ប្រាប់​កម្ពុជាថ្មី កាលពីម្សិលមិញនេះថា កន្លងមកកម្លាំងចល័តរបស់លោក ធ្លាប់ចាប់យកទៅកាត់ជារឿយៗ ប៉ុន្តែរឿង​រថយន្តកែច្នៃសម្រាប់ដឹកអង្កាម ដែលខុសទៅនឹងបច្ចេកទេសនេះ លោកមិនអាចនិយាយបានទេ ហើយលោក​ក៏បានទទួលស្គាល់ដែរថា វាប្រាកដជាមានអ្នកទទួលសំណែន ទើបបានជារថយន្តទាំងនេះអាចធ្វើចរាចរ​នៅលើផ្លូវជាតិបានយ៉ាងនេះ ។ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម៥ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍៦ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម