នយោបាយ
ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា ទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ និងបានលើឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម៖

១. សូមថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដែលជាការជួបជុំលើកទី១ រវាងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បន្ទាប់ពីក្រុមការងារត្រូវបានកែសម្រួលកាលពីខែកុម្ភៈ ឆ្នាំ២០២២ នេះ និងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាល។
២. ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ គឺជាផ្នែកមួយបំពេញឱ្យកម្លាំងសរុបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចកៀរគរបង្កើនការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងមជ្ឈដ្ឋានសហគមន៍ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ, ជប៉ុន, ម៉ាឡេស៊ី និងថៃ ជាពិសេសការគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការផ្តល់ភាពកក់ក្តៅបម្រើ និងគាំពារប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស តាមរយៈការសម្របសម្រួលជួយដោះស្រាយរាល់ការលំបាក និងការផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌ផ្សេងៗ ដោយមិនមានប្រកាន់និន្នាការ។
៣. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងផែនការរបស់យុវជនគណបក្សថ្នាក់កណ្តាល ដោយធ្វើសកម្មភាពយ៉ាងសកម្មលើការងារសហការជំរុញការកសាងពង្រីករចនាសម្ព័ន្ធគណបក្ស និងការកសាងថែទាំសមាជិកគណបក្ស រហូតសម្រេចបានលទ្ធផលជាទីមោទនៈ។ ពិតណាស់ជោគជ័យនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការដាក់ចេញនូវទិសដៅ និងសូចនាករបានច្បាស់លាស់ ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធ និងកម្លាំងធនធានមនុស្សបានត្រឹមត្រូវ ជាពិសេសការបន្តប្រព្រឹត្តអំពើល្អ និងការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់។
៤. សមិទ្ធផលការងារទាំងនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរនៅគ្រប់បណ្តាប្រទេសគោលដៅ។ កត្តាទាំងអស់នេះ ក៏បានបង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្រោមស្មារតីខ្មែរតែមួយជួយគ្នាទៅវិញទៅមក ហើយសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរយូរអង្វែងតរៀងទៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។
៥. បុព្វហេតុនៃការចូលជាសមាជិកបក្សប្រជាជនកម្ពុជា គឺដើម្បីធ្វើការងារបម្រើគណបក្ស និងតបស្នងសងគុណដល់គណបក្ស ដែលបានសង្គ្រោះអាយុជីវិត និងផ្តល់ឱកាសនៃការរស់នៅក្នុងជីវភាពសុខសាន្ត និងសុខសន្តិភាព។ ប្រសិនបើគណបក្សយើងនៅបន្តឈ្នះនៅក្នុងការបោះឆ្នោតខាងមុខៗ គណបក្សនេះនឹងបន្តផ្តល់ឱកាសបែបនេះប្រកបដោយនិរន្តរភាពទៅមុខទៀត ហើយប្រទេសជាតិយើងក៏នឹងកាន់តែអភិវឌ្ឍរីកចម្រើន។ ក្នុងន័យនេះ ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ តាមរយៈការទទួលបាននូវជំនឿទុកចិត្ត និងបេះដូងរបស់ប្រជាពលរដ្ឋ, សមាជិក-សមាជិកាគណបក្សគ្រប់រូប ចាំបាច់ត្រូវខិតខំបន្តប្រព្រឹត្តអំពើល្អបម្រើថែទាំប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនគិតអំពីផលតបស្នង ជាពិសេសត្រូវស្វែងយល់ និងវាយតម្លៃអំពីចំណុចខ្វះខាតដែលជាចន្លោះប្រហោង និងខិតខំកែលម្អឱ្យបានល្អប្រសើរឡើងវិញ ព្រមជាមួយនឹងការថែទាំ និងពង្រឹងបន្ថែមទៀតនូវចំណុចខ្លាំងដែលមានស្រាប់៕









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់