Connect with us

កីឡា

ជូ ស៊ិនទី រំពឹងកើនសមត្ថភាពពេលចូលរួមប្រកួត AFC U-20 Asian Cup ជាលើកទី២

បានផុស

នៅ

សមាជិកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ជូ ស៊ិនទី បានបង្ហាញក្ដីរំពឹងនឹងកើនឡើងនូវសមត្ថភាពបន្ថែមទៀត ពីការប្រកួតពានយុវជនអាស៊ីអាយុក្រោម២០ឆ្នាំ (AFC U-20 Asian Cup) វគ្គជម្រុះ ដែលគ្រោងធ្វើនាប៉ុន្មានថ្ងៃខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ិនទី ជាកីឡាករតែម្នាក់គត់មកពីក្លិបព្រះខ័នរាជស្វាយរៀង ដែលមានឈ្មោះក្នុងបញ្ជី ២៣នាក់ចុងក្រោយ U-20 កម្ពុជា ដែលត្រូវតតាំងជាមួយម្ចាស់ផ្ទះពូល I តាជីគីស្ថាន, លីបង់ និងសិង្ហបុរី ខណៈកីឡាករវ័យ ១៩ឆ្នាំរូបនេះដឹងច្បាស់ថាក្រុមទាំងអស់សុទ្ធតែជាក្រុមខ្លាំង យ៉ាងណាក៏គេរំពឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។

ជូ ស៊ិនទី បានឱ្យ ‘កម្ពុជាថ្មី’ ដឹងថា៖ «ខ្ញុំគិតថាការប្រកួតខាងមុខនេះជាការប្រកួតមួយដ៏ល្អ ព្រោះក្នុងពូលរបស់យើងសុទ្ធតែជាក្រុមខ្លាំង ហើយការប្រកួតទាំងអស់នឹងតាងតឹង។ ហើយពួកយើងនឹងខំប្រឹងឱ្យអស់នៅគ្រប់ការប្រកួតខាងមុខនេះ។»

នេះមិនមែនជាលើកទី១ សម្រាប់គេឡើយក្នុងពានរង្វាន់នេះ ខណៈកាលពីឆ្នាំ២០១៩ គេធ្លាប់បានចូលរួមផងដែរ ក្នុងចំណោមនៃការជួយរួមចំណែក U-19 កម្ពុជា គេបានបង្ហាញខ្លួនចំនួន ២ប្រកួត ក្នុងនោះជម្រើស ១១នាក់ដំបូងទល់នឹង កោះម៉ារីណាខាងជើង ហើយប្រកួតទី២ ប្ដូរចូលពេលជួប U-19 ថៃ ដោយបានប្រឹងប្រែងរហូតបានកៅអីឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ដែលត្រូវធ្វើនៅដើមឆ្នាំ២០២០ ប៉ុន្តែត្រូវបានខកខានវិញ ដោយសារវិបត្តិកូវីដ-១៩ ធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចលុបចោលព្រឹត្តិការណ៍នេះ។

«ជុំវិញបទពិសោធន៍នៃការលេងពាននេះជាលើកទី២ ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានលេងម្តងទៀត ព្រោះកម្រិត  AFC គឺខ្លាំង ធ្វើអោយយើងបង្កើនសមត្ថភាពបន្ថែម។» ខ្សែបម្រើកណ្ដាលរបស់ព្រះខ័នរាជស្វាយរៀងរូបនេះបានសង្កត់ធ្ងន់។ ពាននឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម១០ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម