Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គំរាមដាក់ទណ្ឌកម្មអ្នកទិញប្រេង រុស្ស៊ី

បានផុស

នៅ

យោងតាមឯកសារការិយាល័យរតនាគារសហរដ្ឋអាមេរិកនៃការគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងហាមឃាត់សេវាកម្មទាក់ទង នឹងការដឹកជញ្ជូន ក៏ដូចជាការទិញប្រេងតាមសមុទ្រទាំងអស់ ពីសមុទ្ររុស្ស៊ី ចាប់ពីថ្ងៃទី ០៥ ខែធ្នូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា ការ​ហាមប្រាម​នេះនឹង​មិន​អនុញ្ញាត​ចំពោះ​ការទិញឥន្ធនៈរុស្ស៊ីក្នុងតម្លៃ ឬ​ទាប​ជាង​តម្លៃ​ដែល​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សម្ព័ន្ធ​នៃប្រទេសរួមទាំង G7 និង EU នោះ​ទេ។ ប្រសិនបើច្បាប់​ត្រូវបាន​អនុវត្ត សេវាកម្ម​ដូចជា​ការធានារ៉ាប់រង និង​ការ​ចាក់ប្រេង​ អាច​ត្រូវ​បាន​ផ្តល់​ជូន​ដល់​កប៉ាល់។

អ្នកនាំ​ចូល ឬអ្នក​ចម្រាញ់​ដែល​មាន​បំណងទិញប្រេងរុស្ស៊ីក្រោម​តម្លៃ​កំណត់ នឹងត្រូវផ្តល់​ជូនអ្នក​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ជា​មួយនឹង​ឯកសារ​ដែល​បញ្ជាក់​ពី​ការ​អនុលោម​តាមច្បាប់។ ចំណែក​អ្នក​ទិញ​ដែល​បង់ប្រាក់​លើស ឬ​ដោយ​ចេតនា​ផ្ដល់​ព័ត៌មាន​មិន​ពិត នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ស៊ើបអង្កេត​ផ្លូវច្បាប់ ឬ​ការ​ផាកពិន័យ​ជាដើម។

យ៉ាងណាមិញ ក្រុម​ប្រទេស​ទាំង៧មាន អាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ជប៉ុន បាន​យល់ព្រម​ដាក់​កម្រិត​តម្លៃ​ប្រេងរុស្ស៊ី​នៅដើមខែកញ្ញា។ គោលដៅ​ដែលបាន​បញ្ជាក់ ​គឺ​ដើម្បី​កាត់បន្ថយ​សមត្ថភាព​របស់​រុស្ស៊ីក្នុងការផ្តល់ហិរញ្ញប្បទាន​ដល់សកម្មភាព​យោធានៅអ៊ុយក្រែន ស្របពេលដែលការ​បន្ធូរបន្ថយ​ស្ថានភាព​នៅលើទីផ្សារ​ប្រេងពិភពលោកផងដែរ។

ដោយឡែក ​កាលពី​ពេល​ថ្មីៗនេះ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Alexander Novak បាន​ហៅ​តម្លៃ​នេះ​ថា “មិន​សមហេតុផល​ទាំងស្រុង” ហើយ​បាន​ព្រមាន​ថា ​រុស្ស៊ី​អាច​បញ្ឈប់​ការ​ផ្គត់ផ្គង់​ប្រេង​ដល់​ប្រទេស​ដែល​គាំទ្រ​គម្រោង​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖RT

ចុចអាន​៖មេដឹកនាំផ្ដាច់ខ្លួន Donetsk ថា ស្ថានភាពនៅជួរមុខមានភាពតានតឹងខ្លាំង តែអាចគ្រប់គ្រងបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម