Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ តវ៉ាចំពោះទំនប់វារីអគ្គិសនី ឡាវ នៅលើដងទន្លេមេគង្គ

បានផុស

នៅ

ការសម្រេចចិត្តរបស់រដ្ឋាភិបាលឡាវក្នុងការសាងសង់ទំនប់វារីអគ្គិសនី Sanakham នៅតាមដងទន្លេមេគង្គបានបង្កឲ្យការព្រួយបារម្ភអំពីសន្តិសុខទឹកដីនៅទីក្រុងបាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះរដ្ឋាភិបាលថៃបានផ្ញើសារទៅទីក្រុង វៀងចន្ទន៍ ដោយនិយាយថា ប្រទេសថៃប្រហែលជាមិនទិញអគ្គិសនីដែលបង្កើតដោយទំនប់វារីអគ្គិសនីកម្លាំង៦៨៤មេហ្គាវ៉ាត់នេះទេប្រសិនបើបញ្ហាទាំងនោះមិនត្រូវបានដោះស្រាយ។ ទំនប់នេះស្ថិតនៅទីតាំងមានចម្ងាយត្រឹមតែ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។

នៅពេលបញ្ចប់ការសាងសង់ ទំនប់វារីអគ្គិសនីដែលទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនចិនមួយនេះត្រូវបានគេរំពឹងថានឹងលក់អគ្គិសនីភាគច្រើនទៅឲ្យប្រទេសថៃនិងប្រទេសដទៃទៀតដែលនៅជិតខាងឡាវ។

ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលបាននិយាយថា ខ្លួនទំនងជាមិនអាចទិញអគ្គិសនីពីគម្រោងដែលអាចធ្វើឲ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីទន្លេនិងបង្កឲ្យមានផលប៉ះពាល់ឆ្លងដែនខ្លាំងក្លានោះទេ។

រដ្ឋាភិបាលបាននិយាយថា បញ្ហាចម្បងរបស់ខ្លួនជាមួយគម្រោងនេះគឺទាក់ទងនឹងការកំណត់ព្រំដែននិងបរិស្ថានពោលគឺផលប៉ះពាល់របស់វាលើការបាក់ដី។

លោក Somkiat Prajamwong អគ្គលេខាធិការការិយាល័យធនធានទឹកជាតិបាននិយាយថា អត្ថបទមួយក្រោមកិច្ចព្រមព្រៀងមេគង្គបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសណាមួយនៅក្នុងអនុតំបន់ទន្លេមេគង្គអាចស្នើសុំឲ្យគណៈកម្មការទន្លេមេគង្គបញ្ឈប់គម្រោងនានាដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់តំបន់នេះ។

យោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គមាត្រាទី៧បានចែងថា “រដ្ឋមួយត្រូវតែបញ្ឈប់ជាបន្ទាន់នូវបុព្វហេតុនៃការបង្កគ្រោះថ្នាក់រហូតទាល់តែបុព្វហេតុនៃគ្រោះថ្នាក់នោះត្រូវបានកំណត់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ កូនផ្សោតថ្មី ចំណងដៃចុងឆ្នាំ ២០២០ ​បានកើតនៅប្លុកកាំពី

ចុចអាន៖ អាមេរិកចោទថា ចិនស្តុកទឹកទន្លេមេគង្គទុកប្រើខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់ប្រទេសនៅខាងក្រោមរួមទាំងកម្ពុជាផងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម