Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការបន្តអូសបន្លាយ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ស្ថានភាព នៃការអូសបន្លាយ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល ហើយភាពតានតឹង និងការប្រកួតប្រជែងផ្នែកភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់ យុទ្ធសាស្រ្ដមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាការពិតស្របពេលដែលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិ នៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពឡើងវិញ គឺស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចុប្បន្នក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូលនៅតែមានភាពផុយស្រួយ និងបែកខ្ញែក។

ជាក់ស្ដែងការបន្តអូសបន្លាយ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើង នៃសម្ពាធអតិផរណា ការកកស្ទះប្រព័ន្ធដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងការទំនិញ ម្ហូបអាហារ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ទន្ទឹមនឹងនេះ ភាពតានតឹង និងការប្រកួតប្រជែងផ្នែកភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់យុទ្ធសាស្រ្ដមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោក។ បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពមានកម្រិត នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលការណ៍នេះទាមទារឲ្យមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងជិតស្និត ប្រកបដោយភាពទូលំទូលាយ ​ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា នៅពេលមានការផ្ទុះឡើងដំបូង នៃការរាលដាលជំងឺកូវីដ-១៩ ប្រទេសនីមួយៗ បានបិទព្រំប្រទល់ និងកាត់បន្ថយការទាក់ទងរវាងមនុស្ស និងទំនិញឆ្លងកាត់ព្រំដែន ដោយសារនៅពេលនោះ យើងមិនទាន់យល់ច្បាស់អំពីជំងឺនេះ។ ប៉ុន្តែការថម​ថយ នៃការឆ្លងរាលដាលកម្រិតមួយ ដែលអាចគ្រប់គ្រងបានដូចដែលយើងមើលឃើញ នាពេលបច្ចុ​ប្បន្ននេះ គឺផ្ដើមចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឡើងវិញ តាមរយៈការចែករំលែកវ៉ាក់សាំង ការផ្ដល់ជំនួយហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកបច្ចេកទេស ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក៕

អត្ថបទ ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី បន្ទាប់ពីផ្ទុះការចែកចាយវិឌីអូស្ទាក់រថយន្តភ្ញៀវ

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News ៖ កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់នារីវ័យក្មេងបានហើយជាជនជាតិកូរ៉េ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម