Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ខូចខាតសម្ភារៈទាំងស្រុង កាលពីយប់មិញ

បានផុស

នៅ

ផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែងទំហំ ៥ម៉ែត្រ x ១៤ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខូចចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៥៣០ តាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ​ជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្ត​ពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់៥៤ឡាន ស្មើរនឹង ២៣៦​ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើរនឹង១២ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង១និង៣៥នាទីយប់រំលងអាធ្រាត។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យនេះ បានឆាបឆេះផ្ទះស្តុក​អំពូលភ្លើង LED និងសម្ភារៈ​ខូច​ខាត​អស់ទាំងស្រុង ដែលមានទំហំ (៥ម៉ែត្រ x ១៤ម៉ែត្រ) សាងសង់អំពីថ្មបេតុង ។ ចំណែកមូលហេតុដែលបណ្តាលឲ្យ​កើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដួលក្នុងពេលជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារតែស្រូបផ្សែងពុល នៃអគ្គិភ័យ ដែលបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED ជាប្រភេទសូឡា បណ្តាលឲ្យចេញសារធាតុពុលមកខាងក្រៅ និងបានធ្វើឲ្យមន្ត្រីជំនាញមួយចំនួនទៀតឈ្លក់ផ្សែងពុលនោះ បើទោះបីជាបានប្រើប្រាស់នូវបំពុងខ្យល់អុកស៊ីសែន ដែលហៅកាត់ថា (SCBA) ក៏ដោយ។

ទោះបីយ៉ាងណា ក្នុងគ្រោះអគ្គីភ័យនេះ កម្លាំងជំនាញបានប្រឹងប្រែងជួយអន្តរាគមន៍ដើម្បីទប់ស្កាត់មិនឲ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាង និងមិនបណ្ដាលឲ្យពលរដ្ឋណារងរបួសឬបាត់បង់អាយុជីវិតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម