សេដ្ឋកិច្ច
អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បើកដំណើរការឡើងវិញជិត ៥០ ភាគរយ
ក្រោយពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ៤៦ភាគរ ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។ រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ។ នេះបើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍។
លោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរ នៅខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មីថា ខេត្តសៀមរាប តែងតែទទួលបានភ្ញៀវទេសចរច្រើន ជាពិសេសនៅថ្ងៃបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក និងបុណ្យភ្ជុំបិណ្យនេះជាដើម។ អ្នកគ្រប់គ្រងសណ្ឋាគាររូបនេះ បានបន្តថា លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា ខេត្តសៀមរាប មានមូលដ្ឋានអាជីវកម្មសរុបចំនួន ១១៩៦ ក្នុងនោះ អាជីវកម្ម៦៥១ បន្តផ្អាក និងបិទទ្វារនៅឡើយ។ នាថ្ងៃចុងសប្ដាហ៍ទី១ខែកញ្ញានេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបជាង ២៤,៨៤៩នាក់ (ក្នុងនោះ២,៨៤៩ នាក់ ជាទេសចរបរទេសក្នុងស្រុកខ្មែរ)៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់