វប្បធម៌ ជំនឿ
ប្រភព និងអានុភាពយ័ន្តខ្មែរ រួមមានភស្តុតាង អាវយ័ន្តព្រះបាទ អង្គឌួង
យន្ត គឺជា គំនូសដែលគូស គូរប្រទាក់ឆ្វាក់លើសំពត់ស ឬក្រដាសជាដើម ដោយសូត្រសែកគាថាអាគមផង ឬសរសេរតួរអក្សរគាថាអាគមត្រង់ចន្លោះៗក្រឡា ឬនៅត្រង់ជ្រុងៗរាប់ថា ជារបាំងជាគ្រឿងការពាររារាំងសត្រូវ ឬអន្តរាយផ្សេងៗ តាមដោយជំនឿអ្នកដែលរាប់អានទុកចិត្តថា ជារបស់ស័ក្ដិសិទ្ធ។ នេះបើតាម វចនានុក្រុមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។

តាមឯកសារស្រាវជ្រាវ យ័ន្តខ្មែរមានច្រើនប្រភេទ ត្រូវបាននាំចូលក្នុងអតីតទឹកដីខ្មែរ តាំងពីសម័យនគរភ្នំ ឬហ្វូណន តាមរយៈការផ្សព្វផ្សាយ នៃលទ្ធិសាសនាធំៗរបស់ឥណ្ឌា ពោលគឺ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

បណ្ឌិត មីសែល ត្រាណេ បុរាណវិទូខ្មែរ លើកឡើងថា ថ្វីត្បិតតែមានយ័ន្តខ្មែរមានប្រភពពីទឹកដីឥណ្ឌាក្តី ប៉ុន្តែនៅប្រទេសឥណ្ឌាមិនមានការនិយមប្រភេទយ័ន្តដូចនៅកម្ពុជាឡើយ ដូចករណីអាវ និងមួកយន្តជាដើម។ នេះសបញ្ជាក់ឱ្យឃើញថា យ័ន្តខ្មែរសព្វថ្ងៃនេះ គឺជាស្នាដៃផលិតឡើងដោយបុព្វបុរសជនជាតិខ្មែរយ៉ាងពិតប្រាកដ ដែលចេះបង្កើតនូវគំនូសយន្តគ្រប់ប្រភេទ ដោយទេពកោសល្យខ្ពស់។

គំនូសយ័ន្ត ត្រូវបានជនជាតិខ្មែរតាំងពីបុរាណកាលចាត់ទុកជា វត្ថុស័ក្តិសិទ្ធ ដែលអាចនាំមកនូវសិរីមង្គល ឬការពារនូវឧបទ្រពចង្រៃគ្រប់ប្រភេទ ឬក៏ជាការប្រមូលផ្តុំនូវថាមពលអាថ៌កំបាំង តាមរយៈសញ្ញានិមិត្តពិសិដ្ឋដែលជំរុញឱ្យសាសនិកឈានទៅរកការរំដោះទុក្ខ ពោលគឺការត្រាស់ដឹង។

នៅពេលយាងទៅណាម្តងៗ ជាពិសេសនៅពេលធ្វើសឹកសង្គ្រាម ព្រះមហាក្សត្រខ្មែរតែងតែនិយមប្រើអាវ និងមួកយ័ន្ត ហើយការនិយមយន្តនេះ បានក្លាយទៅជាទម្លាប់យ៉ាងសំខាន់មួយសម្រាប់ព្រះមហាក្សត្រខ្មែរ និងថៃ ដែលជានិច្ចកាល គឺធ្វើឡើងសម្រាប់ការពារហេតុគ្រោះផ្សេងៗនៅលើសមរភូមិប្រយុទ្ធស្លាប់រស់។

ការនិយមអាវ ឬមួកយ័ន្តរបស់ព្រះមហាក្សត្រខ្មែរ ដូចករណី អាវយ័ន្តរបស់ ព្រះបាទអង្គឌួង កាលពីពាក់កណ្តាល សតវត្សរ៍ទី១៩ មានគោលបំណង ការពារព្រះសុវត្ថិភាព ពេលធ្វើដំណើរជិតឆ្ងាយ និងបង្កើនឆន្ទៈដ៏មោះមុត ដែលជាវិធានការចាំបាច់ ក្នុងការធ្វើសឹកសង្គ្រាមដែលអាចនឹងកើតមានឡើង តាមរយៈការទទួលនូវអំណោយស័ក្តិសិទ្ធិនៃគំនូសយន្ត ដែលទ្រង់គ្រងលើព្រះកាយ។

ទំព័រហ្វេសប៊ុក La Culture ដែលបកប្រែពីភាសាបារាំងមកកម្ពុជាថា “វប្បធម៌” លើកឡើងថា វត្តមានរបស់អាវយ័ន្ត គឺជាតឹកតាងជាក់ស្តែងមួយបង្ហាញឱ្យដឹងថា ខ្មែរចូលចិត្តប្រជាប្រិយ និយមយ័ន្ត ហើយទម្លាប់នេះបានក្លាយទៅជាវប្បធម៌ជាតិ។ តាមរយៈនៃគុណសម្បត្តិដ៏វិសេសវិសាល និងមូលហេតុនៃការប្រើប្រាស់យ័ន្តខ្មែរ ក៏បានឱ្យកំណើតទៅ យ័ន្តសៀម/ថៃ និងយ័ន្តលាវ/ឡាវ ចាប់តាំងពីចុង សតវត្សរ៍ទី១៣ មក៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម