ជីវិតកម្សាន្ដ
ស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ ឈ្នះពានរង្វាន់ពីរផ្ទួនគ្នាពីកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ ២០២២
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទកភាពក្នុងការចែករំលែកនូវក្តីសោមនស្សរីករាយ ក្នុងឱកាសដែលផលិតផលក្រាហ្វបៀរ (Craft Beer) ទឹកខ្មៅដ៏ប្រណិត ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer) បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នា ក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ ២០២២ សម្រាប់ជយលាភីមាស (Cambodia Gold Lager Dark) និងជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេស។ កម្មវិធី World Beer Awards គឺជាកម្មវិធីប្រកួតប្រជែងដ៏ធំបំផុតលំដាប់អន្តរជាតិដែលរៀបចំឡើង ក្នុងគោលបំណងស្វែងរកផលិតផល និងផលិតករស្រាបៀរដែលមានភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតខ្ពស់ ក្នុងការសម្រេចបាននូវការផលិតស្រាបៀរដ៏អស្ចារ្យ។
ក្នុងឆ្នាំ២០២២នេះ មានផលិតផលស្រាបៀរចំនួនជាង ៣២០០ ម៉ាក មកពីជាង ៥០ ប្រទេសផ្សេងគ្នាជុំវិញពិភពលោកដែលបានចូលរួមក្នុងការប្រកួតក្នុងកម្មវិធី World Beer Awards។ ផលិតផលស្រាបៀរនីមួយៗត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប ប្រកបដោយការយកចិត្តទុកដាក់បំផុតទៅលើរសជាតិ គុណភាព និងការរចនា មុននឹងត្រូវបានទទួលស្គាល់ និងផ្តល់ជូននូវជយលាភី។
នេះគឺជាសមិទ្ធផលគួរជាទីមោទនៈថ្មីមួយទៀតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលផលិតផលស្រាបៀរថ្មី ដ្រាហ្គិន បៀរ បានឈ្នះពានរង្វាន់ដ៏អស្ចារ្យទាំងពីរនេះពីកម្មវិធីលំដាប់ពិភពលោក បើទោះបីជាទើបតែមានវត្តមាននៅលើទីផ្សារមិនយូរប៉ុន្មានក្តី។ សមិទ្ធផលនេះ កើតចេញពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការផ្ចិតផ្ចង់ក្នុងការផលិតនូវស្រាបៀរដ៏ល្អឯកមួយ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។
អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមចែករំលែកភាពសប្បាយរីករាយនិងការអបអរសាទរចំពោះ ភាពជោគជ័យមួយនេះជាមួយនឹងប្រជាជនខ្មែរយើងទាំងអស់គ្នា។ កិច្ចខិតខំប្រឹងប្រែងទាំងឡាយរហូតទទួលបានជោគជ័យនាពេលនេះ គឺដើម្បីតបស្នងឱ្យស័ក្ដិសមទៅនឹងរាល់ការចំណាយ និងការជឿទុកចិត្តដ៏មានតម្លៃបំផុតរបស់អតិថិជន។ ដ្រាហ្គិន ព្រីមៀមដាកបៀរ គឺជាសក្ខីកម្មនៃការបេ្តជ្ញាចិត្ត និងភាពច្នៃប្រឌិតខ្ពស់របស់យើងខ្ញុំ ក្នុងការផលិតស្រាបៀរដែលមានគុណភាពលំដាប់អន្តរជាតិ រសជាតិថ្មីប្លែកមិនធ្លាប់មាន ដើម្បីផ្តល់ជូននូវបទពិសោធន៍ និងទម្លាប់ថ្មីក្មុងការទទួលទានស្រាបៀរនៅក្នុងប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនផ្តល់តម្លៃតាមរយៈការចាប់ផ្តើមសប្បាយជាមួយរសជាតិ និងគុណភាពដ៏ពិតប្រាកដ» ។
ទោះបីទើបតែមានវត្តមាននៅលើទីផ្សារក្នុងរយៈពេលដ៏ខ្លីក៏ពិតមែន ប៉ុន្តែ ដ្រាហ្គិនបៀរ ទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ដោយសារតែរសជាតិស្រាលស្រទន់ថ្មីប្លែកមិនធ្លាប់មាន អមដោយក្លិនឈ្ងុយពីគ្រឿងផ្សំដ៏សម្បូរបែប ដែលពោរពេញដោយឱជារសនិងភាពស្រស់ស្រាយ ជាមួយនឹងកម្រិត IBU ទាបដែលមិនធ្វើឱ្យស្រាបៀរទឹកខ្មៅមួយប្រភេទនេះ មានរសជាតិជូរ និងល្វីងខ្លាំងដូចស្រាបៀរទឹកខ្មៅដទៃទៀតឡើយ។
នេះមិនមែនជាលើកទីមួយឡើយ ដែលផលិតផលស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិធំៗ។ ក្រៅពី Dragon Beer ផលិតផលស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចំនួន ២ ប្រភេទទៀត គឺស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ក៏ធ្លាប់បានឈ្នះ មេដាយមាស ពីស្ថាប័ន MONDE SELECTION ដ៏ល្បីល្បាញសម្រាប់ឆ្នាំ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកផងដែរ បន្ទាប់ពីបានឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមរយៈពេលជាង ៦ ខែ ស្របពេលដែលស្រាបៀរជាច្រើនម៉ាកផ្សេងទៀត ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាជាយូរឆ្នាំមកហើយទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបើកការដ្ឋានសាងសង់រោងចក្រផលិតស្រាបៀរ ដែលមានតម្លៃជាង ១៤០ លានដុល្លារ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២១។ វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ ដោយសារការប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សេវាកម្មល្អឯក និងសុខុមាលភាព» តាំងពីដើមរៀងមក វឌ្ឍនៈ គ្រុប តែងតែទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើននៅទូទាំងពិភពលោកសម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជា៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល